អំណោយ របស់សម្ដេចក្រឡាហោមសខេង និងលោកជំទាវ ទៅចែកជូនដល់ ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយជំងឺកូវិត ១៩ ចំនួន ៤៥ គ្រួសារ

Mot Voyho, [26.08.21 09:23]

ឯកឧត្តមងួនរតនៈ បាននៅជិតវិញចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចក្រឡាហោមសខេង និងលោកជំទាវ ទៅចែកជូនដល់ ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយជំងឺកូវិត ១៩ ចំនួន ៤៥ គ្រួសារ ក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង

ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ជំងឺកូវិត ១៩ និងប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម ដែលបានបិទខ្ទប់ កន្លងមក ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានទទួលអំណោយ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈ ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង និងក្រុមការងារ របស់រាជរដ្ឋាភិបាល ចុះជួយខេត្តបាត់ដំបង កាលពីរសៀល ថ្ងៃទី 25 ខែសីហាកន្លងទៅនេះ។

ឯកឧត្តមងួនរតនៈ បានមានប្រសាសន៍ថា នេះជាសកម្មភាពមួយ បញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ ទោះបីជា ស្ថិតក្នុងកាលៈទេស ណាក៏ដោយ ក៏ឯកឧត្តម ក៏ដូចជាថ្នាក់ដឹកនាំ គ្រប់ស្ថាប័នរបស់រដ្ឋ តែងតែយកចិត្តទុកដាក់ គិតគូរ ពីសុខភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា។ ជាងនេះទៀត សម្តេចក្រឡាហោមសខេង ក៏បានណែនាំ ដល់រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារ ត្រូវយកចិត្តទុកដាក់ ពិនិត្យនិងស្វែងរក ប្រជាពលរដ្ឋយើង ដែលខ្វះខាតជីវភាព ដោយជំងឺកូវិត ១៩ យើងហ្នឹងធ្វើការចែកជូន ស្បៀងដល់ពួកគាត់ជាបន្តបន្ទាប់ទៀត។ ឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋយើងទាំងអស់ បន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការរីករាលដាល នៃជំងឺ ដ៏កាចសាហាវនេះ ជាបន្តទៀត ដោយគ្រាន់តែ អនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ។ បើយើងទាំងអស់គ្នា រួមគ្នាអនុវត្ត វិធានទាំងនេះបានល្អហើយ សភាពការណ៍នៅក្នុងខេត្តបាត់ដំបង របស់យើង នឹងមានភាពល្អប្រសើរឡើងវិញ ហើយអ្វីៗ នឹងត្រឡប់ទៅរក ភាពដើមវិញជាក់ជាពុំខាន។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ទាំង ៤៥ គ្រួសារ ដែលរងផលប៉ះពាល់ ដោយជំងឺកូវិត ១៩ រួមទាំងប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម ដែលបានបិទខ្ទប់កន្លងមក ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២០ គីឡូក្រាម មីមួយកេស ត្រីខកំប៉ុងមួយយួរ ទឹកត្រីនិងទឹកស៊ីអ៊ីវ 1 យួរ ម៉ាសមួយប្រអប់ និងជែល លាងដៃមួយដប៕ ប្រភព រដ្ឋបាលខេត្ត