ក្រសួងអប់រំ គាំទ្រដល់យុវសិស្សកម្ពុជា ក្នុងព្រឹត្តិការណ៍ FIRST Global Chsllenge ២០២១

Mot Voyho, [06.09.21 15:48]

ក្រសួងអប់រំ យុវជននិងកីឡា បានគាំទ្រដល់ យុវសិស្សកម្ពុជា ដែលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ FIRST Clobal Challengr ២០២១ ដែលនឹងជួយបង្កើន សមត្ថភាព ផ្នែកជំនាញ STEM និងបច្ចេកវិទ្យា ដល់សិស្សានុសិស្ស។

កន្លងទៅថ្មីៗនេះ ក្រសួងអប់រំ បានឲ្យដឹងថា យុវសិស្សមួយក្រុម នៃវិទ្យាល័យ ព្រះយុគន្ធរ បានបង្កើតកម្មវិធី E2 STEM ដែលត្រូវបានជ្រើសរើស ជាបេក្ខភាព តំណាងឱ្យប្រទេសកម្ពុជា ឱ្យចូលរួម ក្នុងកម្មវិធី ប្រកួត FIRST Global Challenge ២០២១ សម្រាប់បង្ហាញ ស្នាដៃស្រាវជ្រាវ គំនិត ច្នៃប្រឌិត និងនវានុវត្តន៍ ក្នុងការបង្កើត STEMEXpehiment Website ការបង្កើត រ៉ូប៉ូត គម្រោងកូន

ផ្កាយរណប Cubsat ។ ប្រភពដដែលបានឲ្យដឹងទៀតថា តាមរយៈការចូលរួម ជាបេក្ខភាព តំណាងឱ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ នេះ ក្រុមយុវជនត្រូវឆ្លងកាត់ ការដោះស្រាយ វិញ្ញាសាគម្រោង ជាច្រើន។ បន្ទាប់ពីការបង្កើត វេបសាយមួយ សម្រាប់គាំទ្រ ដល់ការរៀនមុខវិជ្ជា STEM នៅពេលនេះ ក្រុមយុវជន កំពុងសហការធ្វើ Arduino សៀគ្វី សាកល្បងលើគម្រោង កូនផ្កាយរណប និងបង្កើតទម្រង់ Robot មួយ៕ ប្រភព វិទ្យុជាតិ កម្ពុជា