អាជ្ញាធរថៃ ចាប់អាវុធទំនើបៗជាច្រើនដើម ដែលដាក់បង្កប់ក្នុងជីគីមី បម្រុងដឹកចេញក្រៅប្រទេស

Phy Sok, [02.08.21 06:41]

  

ប្រទេសថៃ: កាំភ្លើងយន្ត និងអាវុធសម្រាប់ធ្វើសឹកសង្គ្រាមចំនួន ៣៥ ដើម ត្រូវបានទាហានឈុតខ្មៅការពារព្រំដែនលេខ ១៣ សហការជាមួយអង្គភាពគយ និងរដ្ឋាករ ខេត្តណងខាយ ចាប់បាននៅក្បែខ្សែបន្ទាត់ព្រំដែន ដែលជនទុច្ចរឹតលួចដាក់បង្កប់ក្រោមជីគីមី និងដឹកតាមរថយន្តធំ។

ការឃាត់នេះបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១ និង ៣០ នាទី ថ្ងៃត្រង់ នៅចំណុច លើស្ពានមិត្តភាព ថៃ-ឡាវ (ទី១) ស្ថិតក្នុងស្រុកមឿង ខេត្តណងខាយ ប្រទេសថៃ។

តាមព័ត៌មានក្នុងស្រុកថៃបានបញ្ជាក់ថា រថយន្តដែលប្រព្រឹត្តបទល្មើសនេះម៉ាកHINO ពាក់ស្លាកលេខ ណងខាយ ៧០-១៩៣៨ ដោយនៅលើរថយន្តមានដឹកជីគីមីសម្រាប់របរកសិកម្មចំនួន ៣០០ ការ៉ុង ដោយសារតែជីនេះមិនបានបង់ពន្ធ ហើយកំពុងនាំចេញក្រៅប្រទេសផងនោះ ទើបកម្លាំងអង្គភាពគយតាមស្ទាក់ចាប់ លុះពេលរើពិនិត្យក៏ប្រទះឃើញអាវុធទំនើបៗចំនួន ៣៥ ដើម ដែលត្រូវបានគេដាក់បង្កប់នៅពីក្រោមជីដោយបច្ចុប្បន្នអាវុធទាំងនេះត្រូវបាននាំយកទៅកាន់ស្នងការដ្ឋាន តម្រួតខេត្តណងខាយ ដើម្បីស្រាវជ្រាវរកប្រភព៕ ដោយ: ភី សុខ