អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីនបានជួបសួរសុខទុក្ខជាមួយអ្នកជំងឺដែលមានការលើកឡើងក្នុងបណ្តាញសង្គម និងព័ត៌មាន​ថា ពេទ្យទារថ្លៃខ្ពស់ពេក​ ដើម្បីប្រគល់ថវិកាជូនគាត់វិញ​

លោកជំទាវ ឱ វណ្ណឌីន ​ អ្នកនាំពាក្យក្រសួងសុខាភិបាល ព្រឹកថ្ងៃទី៩ ឧសភា ២០២០នេះ
បានជួបជាមួយអ្នកជំងឺដែលមានការលើកឡើងក្នុងបណ្តាញសង្គម និងព័ត៌មាន​ថា ពេទ្យទារថ្លៃខ្ពស់ពេក​
ដេីម្បីប្រគល់ថវិកាជូនគាត់វិញ​ ជនរងគ្រោះទាំងពីរស្នាក់នៅផ្ទះជួលរួមគ្នា ជាមួយលោក សុំ សុខណា
ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្អូនថ្លៃ ស្ថិតនៅភូមិព្រៃសំព័ណ សង្កាត់ក្រាំងពង្រ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ ។

ហើយពួកគាត់ទាំងពីរនាក់នោះ មានឈ្មោះ ម៉ា រ៉ាវី ភេទស្រី អាយុ៤១ឆ្នាំ (ជាប្រពន្ធ) និងឈ្មោះ មឿន
សុភា អាយុ៤៣ឆ្នាំ រស់នៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ អ្នកទាំងពីរ ជួបគ្រោះថ្នាក់ចរាចរណ៍
កាលពីម៉ោងប្រមាណ៥រសៀល ថ្ងៃទី៦ ឧសភា ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥១( ជនរងគ្រោះ
មិនចាំទីតាំង)។

 

ទន្ទឹមនឹងនោះក្រសួងសុខាភិបាល ក៏បានចេញលិខិតព្រមានពេទ្យសុធារិទ្ធបែកចាន ស្ថិតនៅឃុំបែកចាន
ស្រុកអង្គស្នួល ខេត្តកណ្តាល រួចហើយដែរ។
@physok
ប្រភពTvk