រដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញ ចុះសួរសុខទុក្ខនិងសំណេះសំណាល កងកម្លាំង នគរបាលវរការពារព្រំដែនលេខ ៨១៧ ស្រុកសំពៅលូននិងលេខ ៨១9 ស្រុកកំរៀង

គណៈប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម អ៊ុយរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកងកម្លាំង នគរបាលវរការពារព្រំដែនគោក លេខ ៨១៧ ស្រុកសំពៅលូន និងលេខ ៨១៩ ស្រុកកំរៀង កាលពីថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅនេះ ដើម្បីលើកទឹកចិត្ត ដល់កម្លាំងនគរបាល វីរៈការពារព្រំដែនគោកទាំងអស់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។

ជាមួយគ្នានោះ គណប្រតិភូ និងសម្ព័ន្ធមេត្រីភាព បាននាំយកនូវអំណោយ មកប្រគល់ជូន ដល់កម្លាំងនគរបាល វីរៈការពារព្រំដែនគោក ទាំងពីរស្រុកនាពេលនេះ រួមមាន អំណោយជាថវិកា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការ នគរបាលជាតិ និងលោកជំទាវ ចំនួន ២ លានរៀល អំណោយជាថវិការបស់ របស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ចំនួន ១លានរៀល អំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង និងក្រុមហ៊ុនសូគីមិច អុិនវេសមែនហ្គ្រុប មានថវិកា ជូនអធិការ នគរបាលស្រុក សំពៅលូននិងស្រុកកំរៀង ក្នុងមួយអង្គភាពទទួលបាន ៥០ ម៉ឺនរៀល ថវិកាជូន សិករង ទាំងពីរស្រុក ក្នុងមួយស្រុកមួយស្រុក ទទួលបាន ៥០ ម៉ឺនរៀល នៅថវិកាជូនកងរាជអាវុធហត្ថ ទាំងពីរស្រុក ក្នុងមួយអង្គភាពៗទទួលបាន ៥០ មុឺនរៀល ព្រមទាំងមាននំអន្សមចេកអន្សមជ្រូក និងភេសជ្ជៈមួយចំនួនទៀតផង៕ ប្រភព រដ្ឋបាល ខេត្ត បប