រដ្ឋមន្ត្រីក្រសួងអប់រំ ការសាងសង់មជ្ឈមណ្ឌលជាតិ បណ្ដុះធុរកិច្ចថ្មី នៃកម្ពុជា គឺបានគាំទ្រ ដល់ភាពជាសហគ្រិន និងសម្រាប់ធុរកិច្ច ថ្មីនៅកម្ពុជា

Mot Voyho, [03.09.21 15:18]

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡា បានលើកឡើងថា ការបង្កើតមជ្ឈមណ្ឌលជាតិ បណ្ដុះធុរកិច្ចថ្មី នៅកម្ពុជា គឺជាធាតុផ្សំ ដ៏សំខាន់ក្នុងការ គាំទ្រដល់ភាព ជាសហគ្រិន និងប្រព័ន្ធ អេកូឡូសុី សម្រាប់ធុរកិច្ចថ្មី នៃកម្ពុជា។ ការលើកឡើង របស់ឯកឧត្តមរដ្ឋមន្ត្រី នាពេលនេះ គឺស្ថិតក្នុងពិធី បញ្ចុះបឋមសីលា សាងសង់ មជ្ឈមណ្ឌលជាតិ បណ្ដុះ ធុរកិច្ចថ្មីនៃកម្ពុជា នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២១ នេះ នៅសាកលវិទ្យាល័យ ភ្នំពេញ។ ឯកឧត្តមបានមានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិ បណ្ដុះធុរកិច្ចថ្មីនៃកម្ពុជា ត្រូវបានរៀបចំឡើង សមស្របតាមពេលវេលា មួយដ៏ល្អ ដើម្បីមជ្ឈមណ្ឌលនេះ គឺជាការគាំទ្រ ដល់ភាពជាសហគ្រិន និងធុរកិច្ចថ្មី នៅក្នុងប្រទេសកម្ពុជា។

លោក រ៉ូហ្សានជន នាយក KOICA ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់គម្រោងនេះ ក្នុងគោលបំណងគឺ បង្កើតគំរូ បណ្ដុះអាជីវកម្ម និងបណ្ដាញទីផ្សារ នៅកម្ពុជា និងគាំទ្រដល់មូលដ្ឋានគ្រឹះ នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ សហគ្រិនភាពវ័យក្មេង នៅកម្ពុជា។ លោកបានបញ្ជាក់ទៀតថា គម្រោងនេះ ក៏ធ្វើពិពិធកម្ម ឧស្សាហកម្ម និងជំរុញឧស្សាហកម្ម នៃបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងនៅកម្ពុជា ពិសេសដើម្បីភ្ជាប់ និងបំពេញចន្លោះ រវាងសមត្ថភាពសិក្សា និងតម្រូវការទីផ្សារ ក្នុងប្រទេសផងដែរ។


ឯកឧត្តម បណ្ឌិត ជេតជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទ បានឲ្យដឹងថា មជ្ឈមណ្ឌលជាតិ បណ្ដុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) មានទំហំប្រវែង ២២០០ម៉ែត្រក្រឡា ដែលមានកំពស់បីជាន់ មានបន្ទប់ប្រជុំ ការិយាល័យ ការិយាល័យការងាររួម និងបន្ទប់រៀនជាដើម។ ទាំងនេះបង្កើតនូវបរិយាកាស ល្អសម្រាប់ សហគ្រិន អ្នកចាប់ផ្ដើម ធុរកិច្ចថ្មី អ្នកស្រាវជ្រាវ និស្សិត ក្រុមហ៊ុនឧស្សាហកម្ម និងមន្ត្រីរដ្ឋាភិបាល ដើម្បីជួបពិភាក្សាគ្នា និងដើម្បីបង្កើតនូវ ដំណោះស្រាយ ប្រកបដោយភាព ច្នៃប្រឌិត សម្រាប់សង្គមជាតិ ប្រទេសកម្ពុជាយើង។

សូមបញ្ជាក់ថា ក្នុងអំឡុងពេល 5 ឆ្នាំ ចុងក្រោយនេះ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ មានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយ ដៃគូជាច្រើន ហើយគម្រោងនេះ គឺបានគាំទ្រ ដោយរដ្ឋាភិបាលកូរ៉េ តំណាងដោយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ កូរ៉េ KOICA សម្រាប់ការបង្កើត ប្រព័ន្ធបណ្ដុះធុរកិច្ចថ្មី រវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅ កម្ពុជា ដោយផ្ដល់ថវិកា ជិត 8 លានដុល្លារ៕ ប្រភព AKP