បុរសប្រមឹកខួបម្នាក់ ដល់ថ្នាក់វង្វែងទាញកាំបិតអា.កខ្លួនឯងឈាមហូរកក្លាក់

Phy Sok, [09.08.21 15:12]

បុរសស្រវឹងខួប រហូតដល់វង្វេងស្មារតីម្នាក់ បានដុតបំផ្លាញទ្រព្យសម្បតិ្ត រួច ទាញកាំបិត អាករខ្លួនឯង បណ្តាល អោយហូរឈាមកក្លាក់ តែសំណាងមិនស្លាប់ដែលមុតមិនដល់បំពង់ខ្សល់ នាព្រឹកថ្ងៃទី ៩ខែសីហា ឆ្នាំ ២០២១ នៅចំណុច ភូមិកម្មករ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

បើតាមសាច់ញាតិបាន ប្រាប់ថា បុរសនោះឈ្មោះ គិត វង្ស អាយុ៣៧ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ តែជាផ្ទះបងប្អូនទេ។ ជននេះគ្មានប្រពន្ធកូន តែជាមនុស្សដែលយកស្រាជាមិត្តយ៉ាងជិតស្និតបំផុត រហូតស្រវឹងខួបវង្វេងវង្វាន់លែងដឹងខុសត្រូវទៅហើយ។ នៅព្រឹកថ្ងៃកើតហេតុ បុរសនេះបានជិះម៉ូតូមកដល់ផ្ទះ ស្ថិតក្នុងស្ថានភាពដូចមនុស្សបែកថ្នាំ ហើយបានរករឿងរអ៊ួរទាំម្នាក់ឯងនៅខាងក្រោយផ្ទះ ដូចសព្វដងដែរ ហើយថែមទាំងបានទាញដបទឹកត្រីគប់ទៅលើផ្ទះអ្នកក្បែរខាងទៀតផង។ ស្រ្តីម្នាក់ដែលអះអាងថា ត្រូវជាសាច់ញាតិ និង ជាម្ចាស់ផ្ទះកើតហេតុ បាននិយាយថា នៅព្រឹកនោះ គាត់មិនដឹងថា ឈ្មោះ វង្ស ជិះម៉ូតូមកពីណាទេ ពេលមកដល់ភ្លាម ដើរចូលផ្ទះនិយាយម្នាក់ លុះក្រោយមក ស្រាប់តែប្រមូលខោអាវ និង សៀវភៅគរដុតចោលក្រោមផ្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្ដង បើទោះជាបងប្អូនទៅសួរនាំ ឬ ឃាត់ក៏មិនស្ដាប់ដែរ។ បន្តិចក្រោយមក គេបានទាញកាំបិតទៅអា.ក ខ្លួនឯង ហើយដើរស្រក់ឈាមពេញផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងដល់សមត្ថកិច្ច។នៅកន្លែងកើតហេតុ គេឃើញគំនរផេះដែលជននេះបានដុតនៅខាងក្រោមផ្ទះ រីឯបុរសនោះ ម្ដងអង្គុយ ម្ដងដេលលើគ្រែក្នុងផ្ទះ ដែលមានឈាមហូរកក្លាក់ត្រង់ក។ ប៉ុន្តែគេមិនអនុញាតឲ្យបងប្អូន ឬ សមត្ថកិច្ចចូលជួយទេ ហើយក៏មិននិយាយស្ដីដែរ។

សមត្ថកិច្ចបានប្រាប់ថា នៅពេលសមត្ថកិច្ចជួយអន្តរាគមន៏ ជននេះបានព្យាយាមរារាំងសមត្ថកិច្ច រហូតលើកដាក់រទេះអូសចូលរថយន្តពេទ្យទៅហើយ ជននេះនៅតែរើបំរាស់ចុះពីរថយន្ត ដើរចូលផ្ទះវិញ ទើបក្រុមសារ និង សមត្ថកិច្ចចាប់វាយខ្នោះអូសបញ្ជូលរថយន្តជាថ្មី ដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងផ្ទះកើតហេតុ បានរកឃើញកាំបិតចំនួន០៣ តែមាន០២ប្រឡាក់ឈាម ដែលជននេះយកទៅអា.កខ្លួន ដែលមុខរបួសដាច់សាច់យ៉ាងជ្រៅ តែមិនដាច់ដល់បំពង់កទេ ទើបមិនស្លាប់ ហើយយក ទៅសង្គ្រោះបានទាន់ពេល ។

សាច់ញាតិបញ្ជាក់ថាជនរងគ្រោះ ស្រវឹងខួបនេះ គាត់មិនប្រើប្រាស់គ្រឿងញៀនទេ គឺគាត់ផឹកស្រារហូត ដល់វង្វេងស្មារតី ហើយជិះម៉ូតូចេញពីផ្ទះរាល់ថ្ងៃគ្មានគោលដៅ ពេលមកវិញស្រវឹង រករឿងបងប្អូននៅផ្ទះ និង បានបផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជារឿយៗ ៕ អត្ថបទ ភី សុខ