ឯកឧត្តមខៀវកាញារីទ្ធ អរគុណដល់សប្បុរសជន ដែលបានផ្ដល់ដបបាញ់ អាល់កុល ចំនួន ៥០០ ដប

Mot Voyho, [15.09.21 10:03]

ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណ ដល់ឯកឧត្តម បណ្ឌិត សុខប្រសិទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានផ្ដល់ដបបាញ់ អាល់កុល ចំនួន ៥០០ រយដប ដើម្បីប្រើប្រាស់ ក្នុងការបាញ់សម្លាប់ មេរោគ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ។

ឯកឧត្តមខៀវកាញារីទ្ធ បានកោតសរសើរ ដើមវាយតម្លៃខ្ពស់ ដល់ឯកឧត្តម បណ្ឌិត សុខប្រសិទ្ធ ដែលបាន ចំណាយធនធានផ្ទាល់ខ្លួន ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាល នៃជំងឺកូវិត ១៩ ដោយបានផ្ដល់ជូន ដបបាញ់អាកុល ចំនួន ៥០០ ដប ដោយដបនីមួយៗ មានរំលេច រូបក្រសួងព័ត៌មាន ដ៏ស្រស់ស្អាត ហើយដល់ទាំងអស់នេះ មានភាពងាយស្រួល ក្នុងការប្រើប្រាស់ សម្រាប់សម្លាប់មេរោគកូវិត ១៩ ដែលជាតម្រូវការចាំបាច់ ក្នុងការប្រើប្រាស់ របស់មន្ត្រីរាជការ នៃក្រសួងព័ត៌មាន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនវត្ថុអនុស្សាវរីយ៍ ដបបាញ់អាកុល សម្លាប់មេរោគ មានរូបក្រសួងព័ត៌មាន ដល់ថ្នាក់ដឹកនាំ និងសមាជិកកិត្តិយស សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ដែលបានអញ្ជើញចូលរួម ក្នុងពិធីនេះផងដែរ៕ ប្រភព វិទ្យុជាតិ កម្ពុជា