ឯកឧត្តមប៉ាន សូរសក្តិ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ នៃគណៈកម្មការ រៀបចំកិច្ចប្រជុំ ក្រោមសសរស្ដម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន

Mot Voyho, [25.08.21 10:57]

ឯកឧត្តមប៉ាន សូរសក្តិ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ នៃគណៈកម្មការ រៀបចំកិច្ចប្រជុំ ក្រោមសសរស្ដម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រៀមសម្រាប់កម្ពុជា ធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២ តាមរយៈប្រព័ន្ធវីដេអូ

ឯកឧត្តម ប៉ានសូរស័ក រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងជារដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា និងជាប្រធាន គណៈកម្មការរៀបចំ កិច្ចប្រជុំ ក្រោមសសរស្ដម្ភ សហគមន៍ សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ ២០២២ បានដឹកនាំកិច្ចប្រជុំ លើកទីមួយ នៃគណៈកម្មការ រៀបចំកិច្ចប្រជុំ ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រៀមសម្រាប់កម្ពុជា ធ្វើជាប្រធាន អាស៊ាន នៅឆ្នាំ ២០២២ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី ២៤ ខែសីហា កន្លងទៅនេះ នៅទីស្ដីការ ក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនេះ ក្នុងគោលបំណង សំខាន់ៗរួមមាន: ១ ការប្រកាសពីសមាសភាព នៃគណៈកម្មការរៀបចំ កិច្ចប្រជុំ ក្រមសសរស្ដម្ភ សហគមន៍ សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ ២០២២ ជម្រាបជូនអំពី លទ្ធផលនៃកិច្ចប្រជុំ ចង្អៀតតំណាង ជាតិ ក្រោមសសរស្ដម្ភទាំង ៣ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២១ ក្រោមធិបតីភាព ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាប្រធាន គណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ ២០២២។ ដោយក្នុងនោះឯកឧត្តម បានជម្រាបជូន វឌ្ឍនភាពសំខាន់ៗ របស់ក្រុមការងារ ក្រមសសរស្ដម្ភ សហគមន៍ សេដ្ឋកិច្ចអាស៊ាន ពាក់ព័ន្ធនឹងដំណើរការ ពិនិត្យជ្រើសរើស និមិត្តសញ្ញា អាស៊ានឆ្នាំ ២០២២ ពិសេស ដំណើរការ ពិនិត្យ រៀបចំគោលដៅ យុទ្ធសាស្ត្រ ក្រោមសសរស្ដម្ភ សហគមន៍ សេដ្ឋកិច្ចអាស៊ាន និងកំណត់បញ្ជី សមិទ្ធផលអាទិភាព ដែលស្ថិតក្រោម គោលដៅ យុទ្ធសាស្ត្រ ទាំនោះ។ ៣ តាមដានវឌ្ឍនភាព ការងារ របស់អនុគណៈកម្មការ ជំនាញនីមួយៗ ,៤ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមជាប្រធាន គណៈកម្មការ នីមួយៗ និងក្រុមការងារ អធិការដ្ឋាន ដើម្បីបន្តអនុវត្ត ការងារបន្ថែមទៀត ឲ្យកាន់តែមានប្រសិទ្ធភាព និងស័កសិទ្ធ ភាពខ្ពស់ សំដៅធ្វើយ៉ា
ងណា ឱ្យកិច្ចប្រជុំនានា ដែលស្ថិតនៅក្រោម សសរស្ដម្ភ សហគមន៍ សេដ្ឋកិច្ចអាស៊ាន នឹងប្រព្រឹត្តទៅ ដោយភាពរលូន និងប្រកបដោយជោគជ័យ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងអំណរគុណ ដល់សមាជិក សមាជីការ នៃអង្គប្រជុំទាំងអស់ និងបានវាយតំលៃខ្ពស់ ចំពោះកិច្ច ខិតខំប្រឹងប្រែង និងផ្ដល់កិច្ចសហការ ដ៏ជិតស្និទ្ធ នឹងល្អប្រសើរ ក្នុងកិច្ចការរៀបចំ ត្រៀមកិច្ចប្រជុំ ក្រមសសរស្ដម្ភ សហគមន៍ សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ ២០២២ខាងមុខនេះ៕ ប្រភព AKP