រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ថា​កា​ព្យាបាល​ការ​លាបប្រេង និង​កេះ​ស​សៃ ដល់​អ្នកជំងឺ​ដោយ​ដៃទទេ​របស់​លោក​ជា​សុខ​ហេង​ជា​ការបោកប្រាស់​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ឯកឧត្តម​ម៉ម​ប៊ុនហេង អំពាវនាវ​កុំអោយ​ពលរដ្ឋ​ជឿ​លេីការ​ព្យាបាល​បោកប្រាស់​របស់​លោក​ជា​សុខ​ហេង​នេះ នឹង​ស្នេី​រអោយ​សមត្ថកិច្ច​មាន​វិធានការ​ផ្លូវ​ច្បាប់បេី​បុគ្គល​រូប​នេះ​នៅ​បន្តព្យាបាល​បោកប្រាស់​បន្តទៀត​។​

​ឯកឧត្តម​សាស្ត្រ​ចារ្យ ម៉ម ប៊ុនហេង បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា​៖ «​នេះ​ជា​ការបោកប្រាស់ សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​ជឿ​តាម​ការឃោសនា​របស់​គាត់​ដែល​មិនមែន​ជា​គ្រូពេទ្យ​ដែល​មាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​នោះឡេ​ី​យ​។ សូម​បុគ្គល​រូបនេះ បញ្ឈប់​ការផ្សាយ និង​ទង្វេ​ី​បែប​នេះ​ជា​បន្ទាន់ ហេ​ី​យ​ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ បេ​ី​នៅតែ​បន្ត​ធ្វេី​ការបោកប្រាស់​គ្មាន​វិជ្ជាជីវ​:​វេជ្ជសាស្ត្រ​ត្រឹមត្រូវ​នេះ​ទៀត​។​

​ក្រសួង​ក៏​សូម​អំពាវនាវ​តាមរយ​:​ផេក​ផ្លូវកា​ររបស់​ក្រសួង​សុខាភិបាល​ផង​ដែរ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ផងដែរ​»​។​

​ការអំពាវនាវ​បែបនេះ របស់​លោក​សាស្ត្រ ម៉ម ប៊ុនហេង បាន​ធ្វើឡើង​ក្រោយ លោក ជា សុខ​ហេង បាន​បង្ហោះ​វីដេអូ​នៅលើ Page Facebook ឈ្មោះ «Chea Sokheng ជា សុខ​ហេង​» អំពី​ការព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការ​លាបប្រេង និង​កេះ​ស​សៃ ដល់​អ្នកជំងឺ​ដោយ​ដៃ​ទទេ គ្មាន​ការស្កែន ឬ​ពិនិត្យ​អ្នកជំងឺ​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ណាស​មួយ​៕​ដោយ​ភី​សុខ​