សម្ដេចតេជោហ៊ុនសែន ប្រកាសបង្វែរប្រាក់ រង្វាន់ជាទឹកប្រាក់ មួយលានដុល្លារ ទៅសាងសង់ផ្ទះ ជូននូវតីតយុទ្ធជន

Mot Voyho, [13.09.21 09:56]

សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្វែរប្រាក់ រង្វាន់ចំនួន 1 លានដុល្លារ ដែលសម្ដេចតេជោ ទទួលបានជាមួយ មេដាយមាសសន្តិភាព ពិភពលោក ពីមហាសន្និបាត នៃក្តីសង្ឃឹមនោះ សម្ដេចនឹងឧបត្ថម្ភ ថវិកានោះសម្រាប់ យកទៅសាងសង់ផ្ទះ ជូរនៅតែយុទ្ធជន ទាំងអស់តែម្ដង។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងដូច្នេះ គឺក្នុងឱកាសដែលសម្ដេច រួមជាមួយលោក វ៉ាងយី ទីប្រឹក្សារដ្ឋមន្ត្រី ក្រសួងការបរទេសចិន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ ទទួលជាផ្លូវការ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ នារសៀលថ្ងៃទី ១២ ខែកញ្ញាកន្លងទៅនេះ។ សម្ដេចតេជោហ៊ុនសែន ទើបទទួលបានមេ ដាយមាស ពិភពលោក ពីមហាសន្និបាត នៃក្តីសង្ឃឹម លើកទី ៧ ក្នុងការទទួលបាន មេដាយមាសនេះ គឺក្នុងនាមជា សហប្រធាន សម្រាប់រៀបចំ កិច្ចប្រជុំកំពូល សន្តិភាពនៅ ឧបទ្វីបកូរ៉េ និងពិភពលោក ដែលប្រារព្ធធ្វើឡើង តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ។

សម្ដេចតេជោ បានថ្លែង យ៉ាងដូចនេះថា ព្រឹកមិញខ្ញុំបានចូលរួម មហាសន្និបាត នៃក្តីសង្ឃឹម លើកទី ៧ ក្រោមប្រធានបទ ស្ដីពីសត្តិភាព នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក៏ទទួលបាន នៅមេដាយមួយ ហើយមេដាយនោះ អមដោយទឹកប្រាក់ មួយលានដុល្លារ ខ្ញុំសូមរកាថា មួយលានដុល្លារ ដែលខ្ញុំទទួលបាន អមជាមួយមេដាយនោះ ខ្ញុំនឹងយកទៅ កសាងផ្ទះឲ្យអតីតយុទ្ធជន។ សម្ដេចតេជោហ៊ុនសែន បានឲ្យដឹងទៀតថា ថវិកា ១ លានដុល្លារនេះ ប្រសិនបើយកទៅធ្វើផ្ទះ ជូនអតីតយុទ្ធជន ក៏បានច្រើនដែរ ដែលផ្ទះមួយចំណាយ ៤000$ ព្រោះខ្ញុំជាប្រធាន សមាគម អតីតយុទ្ធជន។ ជាមួយគ្នានោះដែរ សម្ដេចក៏បានលើកឡើងថា សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ក៏បានកសាងផ្ទះ ជូនអតីតយុទ្ធជន ច្រើនណាស់ដែរមកហើយ៕ ប្រភព APP