សម្ដេចតេជោហ៊ុនសែន លើកទឹកចិត្តឱ្យ មានការហាត់ប្រាណ

Mot Voyho, [21.07.21 08:58]

សម្ដេចតេជោហ៊ុនសែន លើកទឹកចិត្តឱ្យ មានការហាត់ប្រាណ សម្រាប់មនុស្សគ្រប់រូបនៅលើ page facebook ផ្លូវការ នាថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2021 កន្លងទៅនេះ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានបញ្ជាក់ថា ការហាត់ប្រាណ គឺជាវិធីដ៏ល្អ សម្រាប់មនុស្សគ្រប់រូប ដែលអាចហាត់បាន រាប់ទាំងអ្នកមានវិជ្ជមាន កូវិត 19 ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក របៀបហាត់ខុសៗគ្នា ទៅតាមចំណូលចិត្ត តាមវ័យ តាមលទ្ធភាព ដែលអាចធ្វើបាន ដើម្បីរក្សាសុខភាព។

សម្ដេចបានបញ្ជាក់ទៀតថា ចាប់តាំងពីកូវិត 19 រាតត្បាតខ្លាំង សម្ដេចបានជ្រើសរើស យកការធាក់កង់ ជាប្រចាំថ្ងៃ មួយថ្ងៃ 60 ឬ 90 នាទី និងច្រើនបំផុត 120 នាទី ទៅតាមទម្ងន់មុនពេលហាត់។ សម្ដេចរក្សាទម្ងន់ 76 77 និង 78 ដែលកាលពី 5 ខែមុន ឡើងដល់ 87 ស្ទើរតែរកខោស្លៀកលេងបាន។

ក្រៅពីនេះ សម្ដេចបាន មានប្រសាសន៍បែបលេងសើច សម្ដេចស្លៀកខោខ្លី ជិះកង់ហាត់ប្រាណ ប្លែកពីលើកមុន ដែលស្លៀកខោវែង និយាយតិចៗ កុំឱ្យប្រពន្ធខ្ញុំឮ គាត់ប្រាប់ខ្ញុំថា បើទៅហាត់ប្រាណ ត្រូវស្លៀកវែង កុំស្លៀកខ្លី។ ខ្ញុំមិនដឹងថាតើ គាត់ខ្លាចខ្ញុំត្រូវក្តៅខ្មៅ? ឬគាត់ ខ្លាចមនុស្សផ្សេង ឃើញជើងខ្ញុំ ក្រៅពីគាត់( សូមទោសនិយាយលេងទេ សូមកុំប្រកាន់)៕

ប្រភព វិទ្យុជាតិ កម្នុជា