ឯកឧត្តម ខៀវកញ្ញារិទ្ធ ការងាររបស់សព័ត៌មាន សំខាន់គឺក្រមសីលធម៌ នឹងមានវិជ្ជាជីវៈត្រឹមត្រូវ

Mot Voyho, [18.08.21 14:55]

ឯកឧត្តម ខៀវកញ្ញារិទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការងាររបស់អ្នក សារព័ត៌មាន សំខាន់គឺក្រមសីលធម៌ និងមានវិជ្ជាជីវៈត្រឹមត្រូវ ដោយមានការទទួលខុសត្រូវចំពោះ អ្វីដែលបានផ្សាយ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបែបនេះ គឺក្នុងឱកាស ដែលឯកឧត្តម បានអនុញ្ញាតឲ្យលោក វណ្ណសុភានោ ចាងហ្វាងអង្គភាព សារព័ត៌មានកម្ពុជា ប្រគល់អំណោយជាម៉ាស់ ចំនួន 2500ម៉ាស់ អាល់កុល 90 លីត្រ រួមជាមួយផលិតផល បំប៉នសុខភាព មួយចំនួនទៀត កាលពីថ្ងៃទី 17 ខែសីហាកន្លងទៅនេះ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការងាររបស់អ្នកសារព័ត៌មាន សំខាន់គឺការ មានទំនាក់ទំនងល្អ នឹងការងារប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ មានការទទួលខុសត្រូវ ចំពោះអ្វីដែលអង្គភាព របស់ខ្លួនបានផ្សាយ។ ទាក់ទងនឹងការលើកឡើង របស់អ្នកសារព័ត៌មាន មួយចំនួន ដែលបាននិយាយថា ក្រសួងព័ត៌មាន រឹតត្បិត ចំពោះការស្នើសុំ បើកកាសែត និងការបន្ត អាជ្ញាប័ណ្ណ តម្រូវឲ្យទៅចុះបញ្ជី នៅក្រសួងពាណិជ្ជកម្មទៀត ដែលខុសពីលើកមុន បង្កឲ្យមានការលំបាកនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងទៀតថា សម្រាប់ការចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម គឺជាការចុះបញ្ជី ពាណិជ្ជកម្មទទួលស្គាល់ កម្មសិទ្ធិ ឈ្មោះអង្គភាព សារព័ត៌មានជាផ្លូវការ ព្រមជាមួយនឹងច្បាប់ ការងារផ្សេងទៀត ដែលជួយដល់អ្នកសារព័ត៌មាន។

ដូច្នេះការធ្វើបែបនេះ គឺបានជួយច្រើនដល់ អ្នកសារព័ត៌មាន ដែលខ្លួនមិនបានយល់ នឹងមិនបានមើល ឲ្យអស់នូវខ្លឹមសារ។ បើសិនជាអង្គភាព សារព័ត៌មាន ចុះបញ្ជីកា ស្របច្បាប់ បុគ្គលិកបម្រើការងារ ក៏បានចុះឈ្មោះផងដែរ នៅពេលដែលមាន គ្រោះថ្នាក់ ក្នុងពេលបំពេញការងារ ចាងហ្វាងឬអ្នកគ្រប់គ្រង អង្គភាពសារព័ត៌មាន គឺបានជួយ ចេញថ្លៃព្យាបាល ឱ្យតាមរយៈ ការចុះឈ្មោះក្នុង មេឡាជាតិ សន្តិសុខសង្គម( បសស) ជាការល្អ នៅពេលមាន ជំងឺ និងគ្រោះថ្នាក់ផ្សេងៗ។ ចំពោះការដែលក្រសួង បង្កើតគណៈកម្មការ តាមដានវាយតម្លៃ និងលើកសរសើរ ក្រមសីលធម៍វិជ្ជាជីវៈ សារព័ត៌មាន បានបង្កើតឡើងមិនមែន ជ្រើសរើសមន្រ្តីក្រសួងព័ត៌មាន នោះទេ គឺមានការយកនៅ សមាជិកសមាគម សារព័ត៌មាន មួយចំនួន មករួមគ្នាធ្វើការ វាយតម្លៃ លើកិច្ចការងារនេះហើយ ក៏ មិនមែនវាយតម្លៃ គ្រប់អត្ថបទនោះទេ គឺពិនិត្យនៅពេលមានបញ្ហា នោះមានការកោះប្រជុំ ពិនិត្យពិភាក្សាជាមួយគ្នា ដោយមិនមានសិទ្ធិ ដាក់ទោសកំហុស ដល់អ្នកសារព័ត៌មាននោះទេ មានតែជួយលើកតម្កើង វិជ្ជាជីវៈ សារព័ត៌មាន៕ ប្រភព វិទ្យុជាតិ កម្ពុជា