សម្ដេចអគ្គមហា ពញាចក្រី ហេងសំរិន អញ្ជើញផ្ដល់ ប័ណ្ណសរសើរ ជូនឥស្សរជនឆ្នើម របស់ អាយប៉ា នៅក្នុងពិធីបិទ មហាសន្និបាត អន្តរសភាអាស៊ាន លើកទី ៤៣

សម្ដេចអគ្គមហា ពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន មហាសន្និបាត អន្តរសភាអាស៊ាន(អាយប៉ា) លើកទី ៤៣ បានអញ្ជើញប្រគល់ ប័ណ្ណសរសើរជូន ឥស្សរជនឆ្នើមរបស់(អាយប៉ា) នៅក្នុងពិធីបិទ មហាសន្និបាត អន្តរសភាអាស៊ាន(អាយប៉ា) លើកទី ៤៣ នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ៕ ប្រភព AKP