ឯកឧត្តម អគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានអញ្ជើញចុះពិនិត្យ សាលាមត្តេយ្យសិក្សា ក្រុងបាត់ដំបង និងវិទ្យាស្ថានគរុកោសល្យបប ។

Mot Voyho, [01.07.21 08:45]


នារសៀលថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2021 កន្លងទៅនេះ ឯកឧត្តម អគ្គរាជទូត ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញ ចុះពិនិត្យ សាលាមត្តេយ្យសិក្សាក្រុងបាត់ដំបង ដែលជាអាគារ មត្តេយ្យសិក្សាធនធាន ស្ថិតនៅក្នុងគម្រោង សាលាមត្តេយ្យសិក្សា ធនធានគំរូ ដោយផ្ដោតលើបណ្ណាល័យ ក្នុងខេត្តបាត់ដំបង ដែលជាអំណោយ របស់ប្រជាពលរដ្ឋជប៉ុន និងវិទ្យាស្ឋាន គរុកោសល្យបាត់ដំបងផងដែរ។

តមកគណៈអធិបតី ក៏បានអញ្ជើញពិនិត្យ នៃដំណើរការ ក្នុងការបង្រៀន និងរៀន តាមប្រព័ន្ធអនឡាញ ដល់កុមារាកុមារី ដែលកំពុងរៀនពីផ្ទះ ក្នុងបរិបទ នៃការរីករាលដាល ជំងឺកូវិត 19 ដ៏កាចសាហាវនេះ៕០១កក្កដា៕ ប្រភព រដ្ឋបាលខេត្ត៕