ឯកឧត្តម ងួនរតន បានអញ្ជើញចូលរួម បើកយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ ការចម្លងវីរុសកូវីដ19

Mot Voyho, [17.08.21 10:30]

ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម បើកយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នា ទទួលខុសត្រូវ ទប់ស្កាត ការចម្លង វីរុសកូវីត19 កាលពីព្រឹកថ្ងៃទី 16 ខែសីហា ឆ្នាំ 2021 កន្លងទៅនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តាមរយៈ ប្រព័ន្ធ បញ្ជូនរូប និងសំឡេង Zoom។

យុទ្ធនាការនេះ ឋិតក្នុងគោលបំណង ដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី នឹងបង្កើន ជម្រុញ ការចូលរួម របស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈ ដទៃទៀត អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព ជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នា អនុវត្តវិធានការ ចាំបាច់នានា ដែលបានដាក់ចេញ ដោយសម្ដេច អគ្គមហាសេនា បតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ប្រភព រដ្ឋបាលខេត្ត