លោក ខាន់ សុវណ្ណ ចេញ​លិខិត​សុំទោស សម្តេច​តេជោ​ហ៊ុនសែន និង​សាធារណៈជន ដែល​បាន​និយាយ​ប៉ះពាល​កិត្តិយស​វិទ្យុ​បា​យ័ន្ត​

​លោក ខាន់ សុវណ្ណ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំបាទ ខាន់ សុវណ្ណ សូម​គោរព​សុំទោស​ចំពោះ​ការលើកឡើង​ក្នុង​ឡាយ​សូ​កាលពី​ព្រឹក​ម៉ិញ​នេះ​ករណី​ដែល​ថា ខ្ញុំបាទ​មិន​ចង់​ផ្សាយ​សម្លេង​ក្នុង​វិទ្យុ​បាយ័ន​ដោយ​ខ្លួនឯង​នោះ​គឺជា​ការ​កុហក​ទេ​។ ធាតុពិត​សម្តេច​នាយក​លោក​ពិតជា​បាន​ដកសិទ្ធិ​មិនឲ្យ ខ្ញុំបាទ​ផ្សាយ​លើ​ប្រព័ន្ធ​វិទ្យុ​បាយ័ន ពិតប្រាកដ​មែន​ហើយ​។ អាស្រ័យ​ហេតុ​នេះ​សូម សម្តេច ទ្រង់ និង​ប្រជាពលរដ្ឋ​ខ្មែរ​មេត្តា​អភ័យទោស​ដល់​រូប​ខ្ញុំបាទ​ផង​ដែល​មាន​ចេតនា​ផ្សាយ​និយាយ​ខុស​ពី​ការពិត​»៕

@physok​