លោកជំទាវ ខៀវទេពរង្ស៊ី កាញារីទ្ធ ផ្ដល់ឧបករណ៍តេស្តរហ័ស រកមេរោគកូវិត ១៩ ជូនថ្នាក់ដឹកនាំ និងសមាជិក

Mot Voyho, [15.09.21 09:26]

លោកជំទាវ ខៀវទេពរង្ស៊ី កាញារីទ្ធ ផ្ដល់ឧបករណ៍តេស្តរហ័ស រកមេរោគកូវិត ១៩ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន

លោកជំទាវ ខៀវទេពរង្ស៊ី កាញារីទ្ធ ផ្ដល់នូវឧបករណ៍តេស្តរហ័ស រកមេរោគកូវិត ១៩ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ក្រោយពីទទួលបាន ពីសប្បុរសជន។

នៅក្នុងឱកាស ទទួលអំណោយ ជាឧបករណ៍តេស្តរហ័ស រកមេរោគកូវិត ១៩ ពី ឯកឧត្តម ង៉ូវប៊ុនរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៤ ខែកញ្ញាកន្លងទៅនេះ លោកជំទាវ ខៀវទេពរង្សុី កាញារីទ្ធ ប្រធានកិត្តិយស សមាគមនារី កម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ង៉ូវប៊ុនរិទ្ធ ដែលបានផ្ដល់ឧបករណ៍ និងតេស្តរហ័ស រកមេរោគកូវិត ១៩ នេះ ដើម្បីចែកជូន ដល់ថ្នាក់ដឹកនាំ នឹង សមាជិក សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន សរុបមានចំនួន៣៩៣ នាក់ រួមទាំង សមាជិកកិត្តិយស ដោយម្នាក់ម្នាក់ទទួលបាន ៥ តេស្ត។ ជាមួយគ្នានោះដែរ លោកជំទាវប្រធានកិត្តិយស បានផ្ដល់យោបល់ ដល់បងប្អូននារី ទាក់ទងនឹងការថែរក្សាសុខភាព ការពារមេរោគកូវិត ១៩ ក៏ដូចជាបញ្ហានានា ស្ដីពីសុខភាពគ្រួសារ វិធានការ តាមរយៈការលេបថ្នាំ ដែលត្រឹមត្រូវ ការហាត់ប្រាណ ការរក្សាអនាម័យខ្លួន កូនដូចជាផ្នែកផ្សេងផ្សេងទៀតដែរ។

សូមរំលឹកថា កាលពីថ្ងៃទី ២១ ខែសីហាឆ្នាំ ២០២១ កន្លងទៅនេះ ឯកឧត្តមង៉ូវប៊ុនរិទ្ធ ធ្លាប់បានផ្ដល់ឧបករណ៍ តេស្តរហ័ស រកមេរោគកូវិត ១៩ ចំនួន ១000 តេស្ត និងឧបករណ៍តេស្តរហ័ស រកអង់ទីគ័រ ចំនួន ៨០តេស្ត ជូនដល់ឯកឧត្តមខៀវកាញារីទ្ធ ដើម្បីទុកសម្រាប់ប្រើប្រាស់ ធ្វើតេស្តរហ័ស ដល់មន្ត្រីដឹកនាំ ក្រសួងព័ត៌មាន ដែលសង្ស័យឆ្លងជំងឺ កូវិត ១៩ ឬធ្វើតេស្ត ក្នុងវិធានការការពារ ទាំងអស់គ្នា៕ ប្រភព វិទ្យុជាតិ កម្ពុជា