ពលករខ្មែរ២នាក់ទាស់សម្តីគ្នាដោយសារភ្លើងប្រច័ណ្ឌ ធ្វើអោយភាគីម្ខាង ប្រើកាំបិតអារ.កសម្លាប់តែម្តង

Phy Sok, [11.08.21 17:41]

មានករណីឃាតកម្មមួយបានកើតឡើងបង្កឡេីងដោយពលករខ្មែរម្នាក់បានយកកូនកាំបិតស្នៀតអារករ ពលករខ្មែរម្នាក់ទៀត ដែលបម្រើការងារនៅក្នុងខេត្តច័ន្ទបុរី ប្រទេសថៃ ដូចគ្នា ស្លាប់ភ្លាមៗ ខណ:កំពុងអង្គុយហូបបាយនៅមុខបន្ទប់ស្នាក់នៅ របស់ខ្លួន។

ហេតការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៧ និង ៣០ នាទី យប់ ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ នៅភូមិវ៉ាំងក្រាក់ធីង ឃុំពោងណាំរ៉ន ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ។

ប្រភពបានដកស្រង់សំដីស្ត្រីជាភរិយារបស់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុប្តីរបស់ខ្លួនឈ្មោះ ឈើង សុផន អាយុ ៤៧ ឆ្នាំ កំពុងអង្គុយញាំបាយនៅមុខបន្ទប់ ឯខ្លួនក៏កំពុងធ្វើម្ហូបនៅក្នុងចង្ក្រានបាយ ក៏បានឮសម្លេងស្រែកប្រកែកគ្នាជាមួយឈ្មោះ រ៉ង ទិត្យ អាយុ ៣៤ ឆ្នាំ ស្នាក់នៅបន្ទប់ជាប់គ្នា បានតែប៉ុន្មានម៉ាត់ក៏ស្ងាត់ ខ្លួនក៏បានរត់ចេញមកមើលឃើញប្តីរបស់ខ្លួនត្រូវគេអារ.ក ដាច់បំពង់ខ្យល់ស្លាប់ទៅហើយ ។ ប្រពន្ធជនងគ្រោះបន្តអោយដឹងថាខណះពេលនោះខ្លួនក៏បានស្រែកអោយគេជួយ ទើបមេការប្តឹងទៅតម្រួតថៃចាប់ឃាត់ខ្លួនជនបង្កបានភ្លាមៗតែម្តង។

ប្រភពបញ្ជាក់ថាពួកគេទាំងពីរនាក់គឺជាមិត្តរួមការងារដែលរស់នៅជាប់បន្ទប់គ្នា ដោយនៅមុនពេលកើតហេតុពួកគេមានបញ្ហាជាមួយគ្នាម្តងរួចមកហើយដែលកេីតឡេីងដោយសាររឿងប្រច័ណ្ឌ ហេីយបន្ទាប់មកក៏ស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែភ្លើងកំហឹងទំនងជានៅដិតជាប់ក្នុងចិត្តពួកគេក៏ ឈ្លោះប្រកែកគ្នាម្តងទៀត រហូតដល់មានអំពេីរឃាតកម្មកេីតឡេីងដូចច្នេះ ។

សូមបញ្ជាក់ថាទីតាំងដែលមានករណីឃាតកម្មនេះជាកន្លែងស្នាក់នៅរបស់កម្មករនៅក្នុងចម្ការមៀន ដែលមានកម្មករស្នាក់នៅចំនួន ៩ នាក់ ៕
អត្ថបទ : ភីសុខ