មន្ទីរសុខាភិបាល ត្រៀមវ៉ាក់សាំង កូវីដ១៩ ជិត១០ ០០០ដូស ចាក់ជូនមន្រ្តីនគបាល មន្រ្តីនិងសិស្សសុខា ភិបាលនៅខេត្តបាត់ដំបង

លោក ឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានអោយដឹងថា មន្ទីរសុខាភិបាលនឹងអនុវត្តកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម លើកទី១ ជូនចំពោះមន្ត្រីនគរបាលជាតិ ក្នុងខេត្តបាត់ដំបង មន្ត្រីរាជការសុខាភិបាលទូទាំងខេត្ត និងនិស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចាប់ពីថ្ងៃទី២៥ កុម្ភៈ ២០២១ ខាងមុខ ។

លោកបញ្ជាក់ថាវ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដែលត្រៀមចាក់នៅខេត្ត បាត់ដំបង លើកទីមួយនេះ មានចំនួន៩៦០០ដូស ដែលកម្មវិធីចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅ ព្រឹកម៉ោង ៨:០០ ដល់ ១២:០០ថ្ងៃត្រង់ និងរសៀលពីម៉ោង ១៤:០០ដល់ ១៧:០០ ។

មន្ទីរសុខាភិបាលបញ្ជាក់ថា ការចាក់វ៉ាក់សាំងលើកទីមួយដល់មន្រ្តីនគបាល មន្រ្តីនិងសិស្ស សុខាភិបាល ខេត្តបាត់ដំបង នេះធ្វើនៅ៦ទីតាំង ក្នុងនោះ ៖ មន្ទីរពេទ្យខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែក មោងឬស្សី មន្ទីរពេទ្យ បង្អែកសំពៅលូន មន្ទីរពេទ្យបង្អែកថ្មគោល មន្ទីរពេទ្យបង្អែកបវេល និង មន្ទីរពេទ្យ បង្អែកឯកភ្នំ ៕
អត្ថបទ លោក ភី សុខ