នំក្រឡានខេត្តបាត់ដំបងល្បីមានរស់ជាតិឆ្ងាញ់

ញ៉ែម ចាន់ 096, [19.07.21 11:55]
នំក្រឡានខេត្តបាត់ដំបងល្បីមានរស់ជាតិឆ្ងាញ់


—————————
នំក្រឡាន គឺជាអាហារម្យ៉ាងដែលគេធ្វើពីអង្ករដំណើម ដុតជាមួយឬស្សី រួមជាមួយគ្រឿងផ្សំផ្សេងៗ ដើម្បីឱ្យមានរស់ជាតិឆ្ងាញ់ ។ក្នុងខេត្តបាត់ដំបង នំក្រឡាននេះ ត្រូវបានពលរដ្ឋនិយម ធ្វើបរិភោគ ឬលក់ តាំងពីយូរមកហើយ រហូតមកដល់បច្ចុប្បន្ននេះ ។ ម្យ៉ាងទៀត នំក្រឡានខេត្តបាត់ដំបង ល្បីមានរស់ជាតិឆ្ងាញ់ ថែមទៀតផង ។

កំពុងអង្គុយសកក្រឡាន ដើម្បីត្រៀមលក់ អ្នកស្រី រុំ ផារី រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ដែលប្រកបមុខរប ដុតក្រឡាន លក់ ជាង ២០ឆ្នាំមកហើយ រៀបរាបថា មុខដុត ក្រឡានលក់ មិនមែនមានភាពងាយស្រួល នោះទេ ។

អ្នកស្រីថាទម្រាំបានក្រឡានឆ្អិន ដាក់លក់ យើងត្រូវ ឆ្លងកាត់ដំណាក់កាលដូចជា រកឬស្សី មិន ចាស់ពេក ហើយមិនខ្ចីពេក ទើបដុតទៅ ក្រឡានមានក្លិនឈ្ងុយ ។ ចំណែកគ្រឿងផ្សំ សំខាន់ៗអ្នកស្រី ថាមានដូចជា អង្ករដំណើប ដូង សណ្តែក ស្ករ ជាដើម ។

អ្នកស្រីបន្តថា នៅពេលលាយគ្រឿងផ្សំចូលគ្នារួច គឺច្រកក្នុងបំពង់ឬស្សី ហើយដុតរយៈពេល ២ម៉ោង ទើបឆ្អិត ហើយយកមកសក ដើម្បីដាក់លក់ ឱ្យអថិតិជន ។

អ្នកស្រីបន្តថា បច្ចុប្បន្ននេះ របធ្វើដុតក្រឡាន ត្រូវបានបន្ថយ ពាក់កណ្តាល ដោយសារកូវិដ១៩ ធ្វើឱ្យអ្នកនិយមបរិភោគ មិនសូវមាន ។ ដោយពេលខ្លះអ្នកស្រីត្រូវដើរលក់តាមផ្ទះ បន្ថែមទៀត នៅពេល លក់មិនអស់ ។

 

ចំណែករស់ជាតិក្រឡាន វិញអ្នកស្រីមិនហ៊ាននិយាយថាឆ្ងាញ់ឬមិនឆ្ងាញ់នោះទេ អាស្រ័យ អ្នក បរិភោគ ប៉ុន្តែរៀងរាល់ថ្ងៃ អ្នកស្រីថា មានអ្នកមកទិញ ជាប់ជាប្រចាំដែរ បើទោះបី ស្ងាត់ដោយសារ ជំងឺឆ្លង់កូវិដ១៩ក្តី ។

 

យ៉ាងណាក៏ដោយអ្នកស្រី សំនូមពរដល់បងប្អូនទាំងអស់ ជួយគាំទ្រ ក្រឡានបាត់ដំបង ឬមកភ្លក់ រស់ជាតិ ដល់ទីតាំងដុតផ្ទាល់ នៅទល់មុខ វត្តសំរោងក្នុង ។

សូមបញ្ជាក់ថា ក្រឡានបាត់ដំបង ត្រូវបានបងប្អូន និយមបរិភោគ ទទួលស្គាល់ថា មានរស់ជាតិ ឈ្ងុយឆ្ងាញ់ ហើយពេលពួកគាត់ទៅរាជធានីភ្នំពេញ ឬតាមបណ្តាលខេត្តផ្សេងៗ តែងតែ ទិញក្រឡានដុតក្តៅៗ នៅមុខវត្តសំរោងក្នុងនេះតែម្តង ដើម្បីផ្ញើបងប្អូនបរិភោគជាដើម ។

អត្តបទ៖ញ៉ែម ចាន់