សមត្ថកិច្ច​បញ្ជូន​បុរស​ម្ចាស់​ផ្ទះជួល​ដែល​ចាប់ចង​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​តុលាការ​ហើយ​

​មន្ត្រី​ក្រសួង​សាធារណការ ម្នាក់ ឈ្មោះ អ៊ូ ប៊ុន​ធី ជា​ម្ចាស់​ផ្ទះជួល ដែល ចង​ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ ត្រូវបាន​នគរបាល​ព្រហ្មទ័ណ្ឌ​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ០៩​មេសា ឆ្នាំ​២០២០​នេះ ។​

​លោក​គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អយ្យការ​នឹង​ពិនិត្យ​លើ​សំណុំរឿង និង​អង្គហេតុ​ជាមុនសិន ទើប​មាន​សេចក្ដីសម្រេច​ជា​ផ្លូវការ​នៅពេល​ក្រោយ ។​

@physok​