នៅក្នុងបរិបទ នៃជំងឺកូវិត ១៩នេះ ការបង្រៀនពីចម្ងាយ តាមរយៈប្រព័ន្ធ អេឡិចត្រូនិក គឺជាកត្តាចាំបាច់ បំផុតដើម្បី បំពេញចំណេះដឹង និងជំនាញ វិជ្ជាជីវៈបន្ថែម

ក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា នៅក្នុងបរិបទ នៃជំងឺកូវិត ១៩នេះ ការបង្រៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិច គឺជាកត្តាចាំបាច់បំផុត ដើម្បីបំពេញចំណេះដឹង ជំនាញវិជ្ជាជីវៈបន្ថែម សម្រាប់លោកគ្រូអ្នកគ្រូ ព្រមទាំងអ្នកសិក្សាទូទៅ។ ក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងទៀតថា ការបង្រៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិច គឺជាបំណិន ដែលតម្រូវឱ្យ អ្នកអប់រំទូទៅ នៅក្នុងបរិបទ សេដ្ឋកិច្ច សង្គម ឌីជីថល នាពេលបច្ចុប្បន្ន ដែលត្រូវកម្ពុជា ចាំបាច់ដើម្បី បំពេញបន្ថែមជាមួយ និងជំនាញផ្នែកវិជ្ជាជីវៈ របស់គ្រូបង្រៀន ដើម្បីលើកកម្ពស់ គុណតម្លៃ គ្រូបង្រៀន សតវត្សទី ២១។

ក្រសួងបានបញ្ជាក់ទៀតថា វគ្គស្វយ័សិក្សា តាមប្រព័ន្ធអេឡិចត្រូនិច ស្ដីពី ការបង្រៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិច នេះមានគោលបំណង ជួយគណៈគ្រប់គ្រង សាលារៀន លោកគ្រូអ្នកគ្រូ ឱ្យចេះប្រើប្រាស់ បច្ចេកវិទ្យា ក្នុងការរៀបចំ ការគ្រប់គ្រង នៃដំណើរការ នៃការបង្រៀន តាមប្រព័ន្ធឌីជីថល ឲ្យមានប្រសិទ្ធភាព ដើម្បីធានា បន្តការផ្ដល់សេវា បង្រៀន ដល់សិស្សានុសិស្ស ស្របតាមគន្លងថ្មី គឺការប្រើប្រាស់ បច្ចេកវិទ្យាបង្រៀន តាមប្រព័ន្ធអេឡិចត្រូនិច ដែលជាឧបករណ៍ជំនួយ លើការបង្រៀន នាពេលបច្ចុប្បន្ន។ គោលដៅរបស់ក្រសួងអប់រំ នឹងបន្តជំរុញ និងគាំទ្រដល់គ្រូ បងរៀនទាំងអស់ ទូទាំងប្រទេស ឱ្យចាប់យក បច្ចេកវិទ្យា ជាឧបករណ៍ជំនួយ ឧត្តមការបង្រៀន និងរៀន នឹងដំណើរការរដ្ឋបាល អប់រំ ឆ្លើយតបនឹងដំណាក់កាល នៃវិបត្តិជំងឺកូវិត ១៩ ក៏ដូចជាការអភិវឌ្ព្បន៍ វិជ្ជាជីវៈ គ្រូបង្រៀន ស្របតាមការអប់រំ បែបឌីជីថល។ ចំពោះបុគ្គលិក អប់រំ លោកគ្រូអ្នកគ្រូ និងអ្នកសិក្សាទូទៅ អាចចូលសិក្សា តាមរយៈកម្មវិធី elearning របស់ក្រសួង អប់រំយុវជននិងកីឡាបាន៕ ប្រភព វិទ្យុជាតិ កម្ពុជា
ម អគ្គរដ្ឋទូត ក៏បានសម្ដែង ការកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផល របស់ក្រសួង ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រឹង និងពង្រីក កិច្ចសហការ ថែមទៀតដើម្បី អភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត៕ ប្រភព វិទ្យុជាតិ កុម្ពុជា