ទោះបីសាលារៀន មិនទាន់បើកដំណើរការ ប៉ុន្តែក្រសួងអប់រំ នៅតែបន្តសកម្មភាព នៃការសិក្សាពីចម្ងាយ

Mot Voyho, [22.07.21 15:42]

ទោះបីសាលារៀន មិនទាន់បើកដំណើរការ ប៉ុន្តែប្រសួងអប់រំ យុវជននិងកីឡា នៅតែបន្តសកម្មភាព នៃការសិក្សាពីចម្ងាយ ដើម្បីឲ្យ សិស្សានុសិស្ស អាចបន្តការសិក្សាបាន និងផ្ដល់ភាពងាយស្រួល ទៅដល់សិស្សក្នុងការសិក្សា ស្វែងយល់។

ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសប្រាប់សាធារណជន កាលពីពេលថ្មីនេះថា ទោះបីបច្ចុប្បន្ន សាលារៀនមិត្តវាក៏ដោយ ប៉ុន្តែសកម្មភាព នៃការសិក្សាពីចម្ងាយ នៅតែបន្ត ដូចនេះហើយទើបក្រសួងអប់រំ យុវជននិងកីឡា មានការសហការជាមួយ និងក្រុមហ៊ុន ស្មាតអាស្យាតា បានបង្កើតវីដេអូមេរៀន ក្រុមមុខវិជ្ជា សម្រាប់ថ្នាក់ទី 12 ចំនួនជាង 1000 វីដេអូ ដើម្បីឲ្យសិស្សទាំងអស់ ពិសេសថ្នាក់ទី 12 បានបន្តការសិក្សា ដោយរលូន ហើយមាន សមត្ថភាព អាចប្រលងជាប់។ ក្រសួងបានឲ្យដឹងទៀតថា ឥឡូវនេះសិស្សានុសិស្ស i រៀនគណិតវិទ្យា ជាមួយលោកគ្រូតាមអនឡាញ បានគ្រប់មេរៀន តាមកម្មវិធីស្វ័យសិក្សា MoEYS_ELearning//one link_to/moeysa PP ឬ តាមទំព័រហ្វេសប៊ុក Krou Cabodia និង You Tube htt ps://bit ly/2UJtBf 5 ដើម្បីមើលមេរៀន ផ្សេងៗ ទៀត។

ក្រសួងអប់រំបានអំពាវនាវ ដល់សិស្សានុសិស្ស តាមដានបន្តរៀនទៀត ដោយក្រសួងអប់រំ នឹងធ្វើការបង្ហោះ នៅតំណភ្ជាប់ មេរៀន គ្រប់មុខវិជ្ជាទាំងអស់ សម្រាប់ថ្នាក់ទី 12៕ ប្រភព វិទ្យុជាតិ កម្ពុជា