កូនខ្មែរ ត្រូវពង្រឹង ការប្រើប្រាស់ អក្សរសាស្ត្រ និងភាសាជាតិ ឲ្យបានត្រឹមត្រូវ តាមបណ្ដាញសង្គម

Mot Voyho, [27.08.21 15:34]

កន្លងទៅថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ ក្រសួងអប់រំ យុវជននិងកីឡា បានក្រើនរំលឹក ឱ្យកូនខ្មែរ ខិតខំពង្រឹង ការប្រើប្រាស់អក្សរសាស្ត្រ និងភាសាជាតិ ឲ្យបានត្រឹមត្រូវ នៅតាមបណ្ដាញសង្គម។

ឯកឧត្តម ជ័យចាប រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ការប្រើប្រាស់ អក្សរសាស្ត្រខ្មែរ តាមរយៈ បណ្ដាញសង្គម ក្នុងនោះអ្នកខ្លះ ប្រើប្រាស់ សម្រាប់មុខជំនួញ ខ្លះទៀត សម្រាប់ការរៀនសូត្រ និងខ្លះទៀតសម្រាប់ ការងារផ្សេងៗ និងកំសាន្តជាដើម។ ប្រសិនបើអ្នកប្រើប្រាស់ ក្នុងផ្លូវការមិនល្អ នឹងមិនបានត្រឹមត្រូវ វាក៏អាចកើតមាន ដូចគ្នា នៅផលអវិជ្ជមាន។ ឯកឧត្តម បានបញ្ជាក់ទៀតថា ដូចជាការប្រើប្រាស់ សម្រាប់ការសរសេរ ពាក្យអ្វីមួយ នៅលើបណ្ដាញសង្គម បានសង្កេតឃើញ មួយចំនួន មិនត្រឹមត្រូវទៅតាម អក្ខរាវិរុទ្ធ ប៉ុន្មានទេ វាអាចជះឥទ្ធិពល មិនល្អដល់តម្លៃ នៃអក្សរសាស្ត្រជាតិ ពិសេសការសិក្សា របស់កុមារ។ អ្នកដែលមិនសិក្សាពីច្បាប់ទម្លាប់ ពីការប្រើប្រាស់ ពាក្យភាសា ត្រូវខិតខំអាន នឹងត្រូវប្រឹងស្ដាប់ ហើយសួរ សួរព័ត៌មាន ត្រូវសួរគ្រូ ព្រោះគាត់ដឹងច្រើន សួរឱ្យគាត់ពន្យល់ យើងមិនអាចប្រើប្រាស់ ភាសាជាតិរបស់យើង កាច់ក្រយ៉ៅពេកទេ ដោយយើងចង់ មិនចង់ មានន័យថាយើង បន្ទាបតម្លៃ នៃភាសាជាតិរបស់យើង។ ឯកឧត្តមបានបន្តទៀតថា សរសេរភាសាខ្មែរយើងនេះ ខុសអីខុសទៅ អត់យកចិត្តទុក ឥឡូវនេះដល់វេលាមួយ ទាំងអស់គ្នាត្រូវតែប្រឹងប្រែង រៀបចំភាសាជាតិ របស់យើងឲ្យបានត្រឹមត្រូវ ឡើងវិញ ដើម្បីកិត្តិយស របស់ជាតិយើង។

សូមបញ្ជាក់ថា សព្វថ្ងៃនេះសង្កេតឃើញ នៅលើបណ្ដាញសង្គម ដូចជាការនិយាយ ការសរសេរ ជាច្រើន សន្ធឹកសន្ធាប់ណាស់ ជាទូទៅ មានលក្ខណៈត្រឹមត្រូវខ្លះ និងមិនត្រឹមត្រូវខ្លះតែម្ដង គាត់យកពាក្យ ភាសានិយាយ ជាច្រើនមកសរសេរ នៅលើបណ្ដាញសង្គម ដូចជាពាក្យថា(ខ្ញុំ) មកសរសេរជាពាក្យ(ញ៉ុម) នេះហើយ បែរជាខុសឆ្គង សម្រាប់អក្សរសាស្ត្រជាតិ របស់យើង ហើយក៏អាចជះឥទ្ធិពល មិនល្អ ដល់ក្មេងៗ ជំនាន់ក្រោយទៀតផង៕ ប្រភព វិទ្យុជាតិ កម្ពុជា