ជីវិតក្មេងស្រី៣នាក់ ដើរលក់ផ្កាពេលយប់តាមហាងនានាក្នុងក្រុងបាត់ដំបងដើម្បីចិញ្ចឹមគ្រួសារ និងរៀនសូត្រ

ម៉ោង១០យប់ទៅហើយក្មេងស្រីបីនាក់បងប្អូនកំពុងស្ថិតក្នុងហាងនានាកណ្តាលក្រុងបាត់ដំបងដើម្បីដើរលក់ផ្កា ទៅអោយភ្ញៀវដែលកំពុងទទួលអាហារនិងផឹកស៊ី ដែលមួយថ្ងៃអាចលក់បានបីទៅ៥ទង ក្នុងមួយទង៥០០០រៀល ។


ប្អូនស្រីនិយាយថាលុយដែលបានពីការលក់ផ្ការាល់ថ្ងៃនេះបានចំណេញបន្តិចបន្តួចសម្រាប់អោយម្តាយរបស់ខ្លួនទិញម្ហូបអាហារនិងបានលុយខ្លះសម្រាប់ទៅរៀនប្រចាំថ្ងៃ ។
ដើម្បីចង់ដឹងជីវិតលក់ផ្កានៅតាមហាងយ៉ាងណា សូមតាមដានទស្សនាកិច្ចសម្ភាសន៍របស់លោកភី សុខ ជាមួយក្មេងស្រី ដូចតទៅ ៖