ក្រសួងអប់រំសាទរ ទិវាអក្ខរកម្មជាតិ ៨កញ្ញាលើកទី២១ ក្រោមប្រធានបទ អក្ខរកម្មជាមូលដ្ឋានគ្រឹះ ការសិក្សាពេញមួយជីវិត

Mot Voyho, [09.09.21 15:16]

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី អក្ខរកម្មជាតិ អបអរសាទរ អក្ខរកម្មជាតិ ៨ កញ្ញាលើកទី ២១ ក្រោមប្រធានបទ អក្ខរកម្មជាមូលដ្ឋានគ្រឹះ ការសិក្សាពេញមួយជីវិត តាមប្រព័ន្ធ Zoom និងមានការផ្សព្វផ្សាយ តាមរយៈបណ្ដាញសង្គម facebook និងតេឡេក្រាម ផ្លូវការក្រសួង នៅថ្ងៃទី ៨ ខែកញ្ញាកន្លងទៅនេះ។

កម្មវិធីអក្ខរកម្មជាតិ ឆ្នាំនេះ ក្រសួងអប់រំយុវជន និងកីឡា បានកំណត់យកប្រធានបទ អក្ខរកម្មជាមូលដ្ឋានគ្រឹះ ការសិក្សា ពេញមួយជីវិត ក្នុងគោលបំណង ឆ្លុះបញ្ចាំងឲ្យឃើញថា ការរៀនអក្ខរកម្ម មិនត្រឹមតែចេះអក្សរ និងលេខប៉ុណ្ណោះទេ គឺបានផ្ដល់ឱកាស ឲ្យអ្នករៀនក្នុង កម្មវិធីសមមូល កម្មវិធីបំណិនជីវិត សំដៅអភិវឌ្ឍ សមត្ថភាពខ្លួនឯង ពីមួយឆ្នាំទៅមួយឆ្នាំ ករណីដែលអក្ខរជន ចេះជំនាញមុខរបរស្ទាត់ជំនាញ ក្នុងការបង្កបង្កើនផល និងការចិញ្ចឹមសត្វ ព្រមទាំងចេះកែច្នៃ បង្កើតនូវសម្ភារៈប្រើប្រាស់ ក្នុងសហគមន៍ នឹងលក់ឲ្យភ្ញៀវទេសចរ ថែមទៀតផង។

អក្ខរកម្មក៏រួមចំណែក សម្រេចគោលដៅអភិវឌ្ឍន៍ សហស្សវត្ស និយាយឆ្នាំ ២០១៦ ២០៣០ ពិសេសឈានទៅសម្រេច បាននៅគោលដៅ ក្នុងបរិការណ៍ថ្មី គឺប្រែក្លាយពលករ ដែលប្រើប្រាស់កម្លាំង សុទ្ធសាធ ទៅជាការប្រើប្រាស់ជំនាញ វិជ្ជាជីវៈ តាមយុទ្ធសាស្ត្រកំណើនថ្មី របស់កម្ពុជា។ ក្រសួងអប់រំ បានបញ្ជាក់ទៀតថា សមិទ្ធិផល នៃការអនុវត្ត កម្មវិធី អក្ខរកម្មវិជ្ជាជីវៈ បានបង្ហាញឲ្យឃើញ ពីការយកចិត្តទុក របស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមគ្នាអនុវត្ត យុទ្ធនាការជាសកល ពីក្រសួងអប់រំ យុវជននិងកីឡា ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ព្រមទាំង អង្គការយូណេស្កូ និងដៃគូអភិវឌ្ឍនានា ពិសេសពីកិច្ចខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត របស់មន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្ស និសិត្ស បញ្ញវន្ត និងក្រុមយុវជនស្ម័គ្រចិត្ត នៅទូទាំងប្រទេសផងដែរ៕ ប្រភព វិទ្យុជាតិ កម្ពុជា