ទំលាប់ការរស់នៅ តាមបែបគន្លងថ្មី របស់ ប្រជាពលរដ្ឋ នឹងធ្វើឲ្យសង្គមជាតិ វិលត្រឡប់មក ប្រក្រតីវិញ

Mot Voyho, [19.08.21 10:26]

មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាល បានឲ្យដឹង កាលពីពេលកន្លងទៅថ្មីៗនេះថា ទំលាប់ការរស់នៅ តាមបែបគន្លងថ្មី របស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាល នៃជំងឺកូវិត 19នេះ និងបានធ្វើឱ្យសង្គមជាតិ វិលត្រឡប់មក ប្រក្រតីវិញ។

 

លោកជំទាវ ឱវណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ចំពោះកិច្ច ចាក់វ៉ាក់សាំង កូរវិត 19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋ ប្ដេជ្ញាចិត្ត បង្កើនការការពារខ្លួន និងស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការរស់នៅ តាមបែបគន្លងថ្មី ក្នុងអំឡុងសង្គមជាតិ មានការរាតត្បាត ជំងឺកូវិត 19 នេះ នឹងធានាបានសុវត្ថិភាព ក្នុងការទប់ស្កាត់ ការរីករាលដាល ជំងឺកូវិត 19 ហើយធ្វើអោយសង្គម ឆាប់វិលទៅរក ភាពប្រក្រតីវិញ។

 

លោកជំទាវបានបញ្ជាក់ទៀតថា សម្រាប់ការងារប្រយុទ្ធប្រឆាំង ការឆ្លងរាលដាល នៃជំងឺកូវិត 19 យើងទាំងអស់គ្នា ត្រូវតែចូលរួមអនុវត្ត 3 កុំ និង 3 ការពារ និងវិធានការ របស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់គ្នា បើមិនមានកិច្ចការណា ចាំបាច់ សូមកុំចេញក្រៅផ្ទះ និងស្តាប់តាមការណែនាំ របស់អាជ្ញាធរមូលដ្ឋាន។ ប្រសិនបើប្រជាពលរដ្ឋ ចេះថែទាំសុខភាព ផ្ទាល់ខ្លួនរបស់គាត់ គាត់ចេះនូវវិធានការ ការពារបានត្រឹមត្រូវ រួមទាំងការពារ ការឆ្លងពីវីរុស covit-19។ ដូច្នេះករណីឈឺ ឬករណីឆ្លង វានឹងថយចុះ អញ្ចឹងយើងមិនសូវជា មានចំនួនអ្នកជំងឺ មិនសូវមានអ្នកសម្រាក នៅមន្ទីរពេទ្យនោះទេ។ យើងបន្ធូរបន្ថយហើយ បងប្អូនប្រជាពលរដ្ឋ នៅតាម សហគមន៍ នោះមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការរស់នៅ
ធម្មតាតាមបែប ប្រក្រតីភាព របស់យើងហើយ គាត់ក៏អាចប្រកបមុខរបរ រកទទួលទាន ចិញ្ចឹមគ្រួសារ របស់គាត់បានដូចធម្មតា ដោយយើងអាចវិលត្រឡប់ រកប្រក្រតី ភាព ថ្មីឡើងវិញបាន។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅតែទទូច ម្ដងហើយម្ដងទៀត ត្រូវរក្សាគម្លាត សុវត្ថិភាព ពីមនុស្សម្នាក់ ទៅម្នាក់ទៀត យ៉ាងតិច 1 ម៉ែត្រកន្លះ ត្រូវពាក់ម៉ាស និងលាងដៃជាមួយសាប៊ូ ឬជេល ឱ្យបានញឹកញាប់ ដើម្បីធានាបាន សុវត្ថិភាព ការពារមិនអោយឆ្លង ជំងឺកូវិត 19៕ ប្រភព វិទ្យុជាតិ កម្ពុជា