កិច្ចប្រជុំពិភាក្សា លើការងារ ស្ដីពី ការដាក់ឱ្យប្រើប្រាស់ នីតិវិធី ប្រតិបត្តិស្តង់ដា សម្រាប់ការគ្រប់គ្រង ថែទាំនិងព្យាបាល…

Mot Voyho, [11.08.21 09:23]

កិច្ចប្រជុំពិភាក្សា លើការងារ ស្ដីពី ការដាក់ឱ្យប្រើប្រាស់ នីតិវិធី ប្រតិបត្តិស្តង់ដា សម្រាប់ការគ្រប់គ្រង ថែទាំនិងព្យាបាល អ្នកជំងឺកូវិត 19 នៅតាមផ្ទះ តាមរយៈប្រព័ន្ធ បញ្ជូនរូបភាពនិងសំឡេង Video Conference Zoom ។

ឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង កាលពីថ្ងៃទី 10 ខែសីហា កន្លងទៅនេះ បានមានប្រសាសន៍ណែនាំ ដល់ លោកអភិបាលក្រុងស្រុកទាំង 14 ក្នុងខេត្តបាត់ដំបង ក៏ដូចជាមន្ត្រីសុខាភិបាល អំពីការអនុញ្ញាត ឱ្យមានការព្យាបាល អ្នកជំងឺកូវិត 19 តាមផ្ទះរៀងរាងខ្លួន តែមិនមែនបានន័យថា រាល់ អ្នកជំងឺទាំងអស់ ត្រូវតម្រូវឱ្យព្យាបាល តាមផ្ទះដោយខ្លួនឯង បានទេ គឺធ្វើឡើងតាម គោលការណ៍ស្ម័គ្រចិត្ត របស់អ្នកជំងឺកូវិត 19 ផ្ទាល់ និងយោងតាមការសម្រេច ចិត្ត របស់អ្នកជំងឺថា និងព្យាបាលដោយខ្លួនឯង នៅផ្ទះ ឬក៏សម្រេចចិត្តថា និងព្យាបាលនៅតាមមណ្ឌល ព្យាបាលជំងឺកូវិត 19 ដែលរដ្ឋបាលក្រុង បានរៀបចំឡើង។

ការលើកយ៉ាងនេះ របស់ឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង គឺនៅក្នុងកិច្ចប្រជុំ ពិភាក្សាលើការងារ ស្ដីពីការដាក់ឱ្យ ប្រើប្រាស់នីតិវិធី គឺប្រតិបត្តិស្តង់ដា សម្រាប់ការគ្រប់គ្រង ហែទាំនិងព្យាបាល អ្នកជំងឺកូវិត 19 នៅតាមផ្ទះ កាលពីថ្ងៃទី 10 ខែសីហា កន្លងទៅនេះ ។

ឯកឧត្តមបានបញ្ជាក់ទៀតថា មុននឹងក្រុមការងារ ជំនាញសម្រេច ឲ្យអ្នកជំងឺកូវិត 19 ព្យាបាលនៅតាមផ្ទះ គឺត្រូវមើលលក្ខណ: ជាក់ស្ដីផ្ទាល់ របស់អ្នកជំងឺ លុះត្រាតែអ្នកជំងឺ កូវិត 19 មិនទាន់ចេញរោគសញ្ញា ឬក៏មិនមានបញ្ហាធ្ងន់ធ្ងរ ដែលអាចពួកគាត់ ព្យាបាលដោយខ្លួនឯងបាន ហើយបរិយាកាសជុំវិញផ្ទះ ក៏ត្រូវមានរបៀបរៀបរយ ដោយមានខ្យល់ចេញចូលគ្រប់គ្រាន់ ពិសេសអ្នកព្យាបាលតាមផ្ទះ គឺត្រូវរៀបចំឲ្យមាន ការបិទខ្ទប់ ផ្ទះអ្នកជំងឺ ដើម្បីជៀសវាង អ្នកជំងឺ លួចចេញមកជួប ជាមួយអ្នកនៅជុំវិញខ្លួន ធ្វើឲ្យមានការរីករាលដាល ក្នុងសហគមន៍យ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរ ចំពោះអ្នកជំងឺ កូវិត 19 ប្រភេទ ដែលតា ទោះចំពោះករណីនាំចូល ពីក្រៅប្រទេស និងករណីក្នុងសហគមន៍ គឺពុំត្រូវបានអនុញ្ញាត ឱ្យព្យាបាលនៅតាមផ្ទះ នោះទេ ដោយតម្រូវឲ្យ ទៅទទួលការព្យាបាល នៅមណ្ឌលព្យាបាល ជំងឺកូវិត 19 ឬមន្ទីរពេទ្យ ដែលបានកំណត់ អាស្រ័យទៅតាម កត្តាសុខភាព ជាក់ស្ដែងរបស់អ្នកជំងឺ៕ ប្រភព រដ្ឋបាលខេត្ត