សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន ទទួលបានគ្រឿងឥស្សរិយយស ថ្នាក់មិត្តភាព ពីឯកឧត្តម វ៉្លាឌីមៀរពូទីន ប្រធានាធិបតីរុស្ស៊ី

Mot Voyho, [27.07.21 15:15]

សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ទទួល គ្រឿងឥស្សរិយយស ថ្នាក់មិត្តភាព ពីឯកឧត្តម វ៉្លាឌីមៀរពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី 25 ខែកក្កដាកន្លងទៅនេះ ឯកឧត្តម វ៉្លាឌីមៀរពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខាលើ អនុក្រឹត្យលេខ 434 ស្ដីពីការ បំពាក់គ្រឿង ឥស្សរិយយស ថ្នាក់មិត្តភាព ជូនសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួម ចំណែកដ៏សំខាន់ ក្នុងការពង្រឹង មិត្តភាពរវាងប្រជាជន រុស្ស៊ីនិងកម្ពុជា។

បើយោងតាមការចេញផ្សាយ លើ facebook ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2021 កន្លងទៅ នេះ។ គ្រឿងឥស្សរិយយស ថ្នាក់មិត្តភាព គឺជាគ្រឿងឥស្សរិយស របស់ រដ្ឋ នៃសហព័ន្ធរុស្ស៊ី ដែលត្រូវបានបង្កើតឡើង ដោយលោក Boris yeltsin អតីតប្រធានាធិបតីរុស្ស៊ី តាមរយៈ ក្រឹត្យលេខ 442 កាលពីថ្ងៃទី 2 ខែមិថុនា ឆ្នាំ 1994 ដើម្បីផ្ដល់ឱ្យ ជនជាតិរុស្សី ឬជនជាតិដទៃ ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជនរបស់ប្រទេសរុស្ស៊ី ។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សហព័ន្ធរុស្ស៊ី បានភ្ជាប់ទំនាក់ទំនង ការទូតជាមួយគ្នា តាំងពីថ្ងៃទី 13 ខែឧសភា ឆ្នាំ1956 រហូតមកដល់ឆ្នាំ 2021 ដែលមានរយៈពេល 65 ឆ្នាំមកហើយ៕ ប្រភពTVK