​កិច្ចប្រជុំ​ស្ដីពី ការគ្រប់គ្រង​ដី​រដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង​

​កិច្ចប្រជុំ​ស្តីពី ការគ្រប់គ្រង​ដី​រដ្ឋ របស់​គណៈកម្មការ គ្រប់គ្រង​ដី​រដ្ឋ បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃ​ទី 31 ខែកក្កដា នៅ​សាលប្រជុំ​សាលាខេត្ត ក្រោម​អធិបតី ឯកឧត្តម​ងួន​រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​

​កិច្ចប្រជុំ​បាន​ធ្វើ​បទ​បង្ហាញ របស់​វិស័យ​ទាក់ទង​នឹង​ការគ្រប់គ្រង​ដី​រដ្ឋ រួមមាន​ដូចជា វិស័យ​បរិស្ថាន រដ្ឋបាល​ជលផល រដ្ឋបាល​ព្រៃឈើ របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​មន្ទីរ​រ៉ែ​ថាមពល វិស័យ​ធនធានទឹក និង​វិស័យ​សាធារណការ​និង​ដឹកជញ្ជូន ដែល​បាន​បញ្ចាក់​ពី​សកម្មភាព ក្នុង​ការអនុវត្ត​ការងារ ទៅតាម​ទួល​នាទី​នីមួយៗ ក្នុង​ការគ្រប់គ្រង​ដី​រដ្ឋ និង​ដី​ចំណីផ្លូវ​។​

​ទន្ទឹមនឹងនេះ គ្រប់​វិស័យ​ក្នុង​ការអនុវត្ត ក៏​បាន​ជួប​នូវ​បញ្ហា​ប្រឈម​នានា មាន​ដូចជា​វិស័យ​ជលផល បន្ទាត់​ព្រំ ប្រទល់​តំបន់ 3 មាន​លក្ខណៈ​ជា​ធ្មេញរ ណា ពិបាក​ក្នុង​ការគ្រប់គ្រង ហើយ​មាន​ប្រជាពលរដ្ឋ​មួយចំនួន ធ្វើ​មិនដឹង​មិន​ស្គាល់ ពី​ព្រំប្រទល់​តំបន់ 3 ចង់​បាន​ដី​តំបន់ 3 ធ្វើ​ការបង្កបង្កើន​ផល ហើយ​ក៏​នៅ​មាន​ការ​លួចលាក់ ប្រព្រឹត្ត​បទល្មើស ជលផល និង​ការកាប់​ទន្ទ្រាន ព្រៃ​លិច​ទឹក​ខុសច្បាប់ ក៏ដូចជា​ការខ្វះ​មធ្យោបាយ សម្ភារៈ ក្នុង​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល គ្រប់​ប្រភេទ រីឯ​វិស័យ​ផ្សេងៗ​ទៀត ក៏​មាន​បញ្ហា​ប្រឈម​ដូចគ្នា​នេះ​ផង​ដែរ​។​
​ពាក់ព័ន្ធ​ទៅនឹង​ច្បាប់ ក្នុង​ការចុះ​បង្ក្រាប គ្រប់​បទ​ល្មើស​ផ្សេងៗ ឯកឧត្តម គឺ​ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​ខេត្ត​បាត់ដំបង បាន​សន្យា​ចូលរួម​សហការ គ្រប់ពេលវេលា ចំពោះ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​។​
​ទាក់ទិន​ទៅ​ដឹង វិធានការ នៃ​ការដោះស្រាយ ឯកឧត្តម​ងួន​រតនៈ អភិបាល​នៃ គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា គ្រប់​អ្វីៗ​យើង​ត្រូវធ្វើ​បន្តទៀត ព្រោះ​រដ្ឋបាលខេត្ត គឺជា​ប្រធាន​គណៈកម្មការ គ្រប់​កិច្ចការ របស់​គណៈ បញ្ជាការ​ឯកភាព ហើយក៏​បាន​ស្ដាប់​យោបល់ ពី​សមី​ជំនាញ ដើម្បី​ផ្តួចផ្តើម​
​គំនិត សម្របសម្រួល​និង​ដោះស្រាយ​។​
​ឯកឧត្តម​ក៏បាន រំលេច​វិស័យ​មួយៗ លើ​បញ្ហា​ប្រឈម ដូច​ជា​រដ្ឋបាល​ព្រៃឈើ សូម​បំពេញបន្ថែម ទិន្នន័យ​អោយបាន​ជាក់លាក់ អ្វី​ដែល​សេសសល់ ហើយ​ជាមួយនឹង​ទីតាំង ប្រឈម​នឹង​អ្វី ដើម្បី​រួម​គ្នា​បន្ត​ដោះស្រាយ​។ ជាមួយនឹង​រដ្ឋបាល​ជ​ល​ផល យើង​ឃើញ​មាន​វិសាលភាព​ធំ​ណាស់ ជាមួយ​បញ្ហា​ប្រឈម តែ​យើង​ក៏​រីករាយ​ដែរ ដែល​ក្រសួង​បាន​ទទួលស្គាល់ ការលំបាក របស់​យើង​។ ឯកឧត្តម​ក៏បាន​ឯកភាព ជាមួយ​ក្រសួង ក្នុង​ការបោះបង្គោល​បន្ថែ​ម តាម​ព្រំប្រទល់ បាន 20 ដើម​ក្នុង​ឆ្នាំ​ហ្នឹង និង​មួយរយ​ដើម​ទៀត​នៅ​ឆ្នាំក្រោយ ដែល​ជា​ការកំណត់ អត្តសញ្ញាណ​ដី​រដ្ឋ ព្រោះ​កន្លងមក យើង​នៅ​មិនទាន់​បាន​ធ្វើការ ឮ​ព្រំប្រទល់​នេះ​ទេ ដូចនេះ​ការគ្រប់គ្រង​របស់​យើង​នៅមានកម្រិត​។ យើង​ដឹង​ហើយ​ថា ប្រជាពលរដ្ឋ​ក៏​មាន​តម្រូវការ​ដី ក្នុង​ការបង្កបង្កើន​ផល ហើយ​គាត់​សំរេច​ចិត្ត​តែ​ម្ដង ក្នុង​ការ​ចូល​យក​ដី ធ្វើ​កសិកម្ម យើង​ដឹង​ហើយ​ថា បទបញ្ជា 01 ជាង 21 ម៉ឺន​ហិកតា​ហើយ នៅ​មិនទាន់​គ្រប់​ទៀត​។ ចំពោះ​បញ្ហា​ប្រឈម លើ​វិស័យ​ផ្សេងៗ​ទៀត ឯកឧត្តម​បាន​អំពាវនាវ ឱ្យ​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ រួម​សហការ​គ្នា ដោះស្រាយ​បន្ត​ទៀត ក្នុង​គោលដៅ ធានា​ដល់​ការគ្រប់គ្រង ដី​រដ្ឋ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​៕​អត្ថបទ ម៉ូត​វ៉ោយ​ហូរ​