ក្រសួងកសិកម្មណែនាំ ឱ្យបង្វែទីផ្សារ នាំចេញមៀនប៉ៃលិន ពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ

Mot Voyho, [13.08.21 10:47]

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងគោលបំណងដើម្បី រួមចំណែកដោះស្រាយ ទីផ្សារផលិតផល មានប៉ៃលិន ដែលកំពុងប្រឈមនឹង របាំភូតគាម អនាម័យ និងបញ្ហាប្រឈមនានា បង្កឡើងដោយ ឆ្លងរាតត្បាត នៃជំងឺកូវិត 19 ក្រសួងកសិកម្ម បានអំពាវនាវ ដល់អ្នកនាំចេញ គួរបង្វែរទិសទៅ ពីប្រទេសថៃទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជាបានបើកទីផ្សារ សំរាប់ផ្លែមាននេះរួចហើយ តាមរយៈការសម្រេចបាននូវ ការឯកភាពគ្នា លើលក្ខខណ្ឌតម្រូវការ នាំចេញ ផ្លែមានកម្ពុជា ទៅកាន់ប្រទេសវៀតណាមនោះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផ្លែមានប៉ៃលិន ជាប្រភេទទំនិញជាប់ កម្រឹតកំណត់ ដែលតម្រូវឱ្យសមត្ថកិច្ច ភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចា បើកទីផ្សារជាមួយ សមត្ថកិច្ចភូតគាម អានាម័យ។ ប្រទេសនាំចូលតាមរយៈការ សំណើសុំវាយតម្លៃ ហានិភ័យសមាសភាព ចង្រៃ ពាក់ព័ន្ធនឹងការនាំចូល ផ្លែមៀនប៉ៃលិននេះ។ ជាក់ស្ដែង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើចរចា បើកទីផ្សារសម្រាប់ ផ្លែមៀនស្រស់ ទៅកាន់ប្រទេសចិន និងប្រទេសថៃ រួចហើយ។ សម្រាប់ការចរចាជាមួយ ប្រទេសថៃ អគ្គនាយកដ្ឋានកសិកម្ម ជាសេនាធីការបច្ចេកទេស បានផ្ញើលិខិត ដើម្បីស្នើសុំ បើកទីផ្សារនាំចេញ ផ្លែមៀនកម្ពុជា ទៅកាន់ប្រទេសថៃ។ ប៉ុន្តែរហូតមកដល់ពេលនេះ ការចរចាមិនទាន់ សម្រេចបានលទ្ធផល ឯកភាពគ្នា ស្ដីពីលក្ខខណ្ឌ តម្រូវភូតគាម តាមអានាម័យសម្រាប់ ការនាំចូលផ្លែមៀន ទៅក្នុងប្រទេសថៃនៅឡើយ ហើយភាគីថៃ ក៏ពុំទាន់បានឆ្លើយតប ជាផ្លូវការណាមួយដែរ ទោះបីភាគីកម្ពុជា បាន ទាក់ទងជំរុញការងារ នេះជាច្រើនដង រួចហើយក៏ដោយ។

រីឯការចរចាជាមួយ ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បានផ្ញើលិខិត ដោយភ្ជាប់ជាមួយនូវឯកសារ បច្ចេកទេស សម្រាប់ភាគីចិន ធ្វើការវិភាគហានិភ័យ សមាសភាពចង្រៃ ដើម្បីស្នើសុំ បើកទីផ្សារនាំចេញ ផ្លែមៀនកម្ពុជា ទៅកាន់ប្រទេសចិន។ ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអន្តរាគមន៍ទៅ អគ្គរដ្ឋបាលគយ នៃប្រទេសចិន ដើម្បីពន្លឿនការចរចា ស្ដីពីលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យ សម្រាប់ការនាំចេញ ផ្លែមានស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ដែរ ប៉ុន្តែការចរចា មិនទាន់សម្រេចបានលទ្ធផល ឯកភាពគ្នានៅឡើយ ដោយអគ្គនាយកដ្ឋានគយ នៃសាធារណរដ្ឋ ប្រជាមានិតចិន កំពុងធ្វើការវិភាគ ហានិភ័យ សមាសភាពចង្រៃ ស្របតាមវិធានបច្ចេកទេស និងបទដ្ឋានគតិយុត្ត របស់ប្រទេសចិន ដែលរហូតមកដល់ពេលនេះ ពុំទាន់បានទទួលការ ឆ្លើយតបជាផ្លូវការ ពាក់ព័ន្ធនឹងការងារបច្ចេកទេស នៅឡើយទេ។ ក្រសួងកសិកម្ម បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ គួររួមគ្នាគាំទ្រ ផលិតផលខ្មែរ ក្រោមរូបភាព ខ្មែរជួយខ្មែរ ដោយជួយទិញផ្លែមៀន របស់ប្រជាកសិករយើង ពិសេសសហគមន៍ កសិកម្មមៀនប៉ៃលិន នៅក្នុងកាលៈទេសៈ ដ៏លំបាកនេះ។

ម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុនឬសិប្បកម្ម កែច្នៃ កសិផលក្នុងស្រុក គួរនាំគ្នាជួយប្រមូលទិញ ផ្លែមានប៉ៃលិន មកលក់ចែកចាយ ឬធ្វើការកែច្នៃ សម្រាប់បម្រើដល់ ការហូបចុក ក្នុងស្រុកជំនួស ឱ្យការនាំចូល នៅផ្លែមាន កំប៉ុង ពីក្រៅប្រទេសវិញ ក្រសួងកសិកម្ម សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងចូលរួម ក្នុងស្មារតីលើកកម្ពស់ ផលិតភាព និងមោទនភាព ផលិតផលកសិកម្ម ជាតិយើង ជាក់ជាពុំខានឡើយ៕ ប្រភព វិទ្យុជាតិ កម្ពុជា