បុរស​ម្នាក់​ផ្ទុះ​មីនតោន ស្លាប់​ភ្លាមៗ ខណៈ​បើក​ត្រាក់ទ័រ​ព្យួរ​ដី​ក្នុង​ចំការ​ស្វាយចន្ទី នៅ ស្រុក​អន្លង់វែង​

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​អោយដឹង​ថា យ៉ាងហោចណាស់ មាន​បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ ខណៈ​បើក​ត្រាក់ទ័រ​ចូល​ព្យួរ​ដី​ក្នុង​ចំការ​ស្វាយចន្ទី ប៉ះ​ចំ​មីនតោន​
​បណ្តាលអោយ​ផ្ទុះ​ឡើង​តែ​ម្តង​នៅ​វេលា​ម៉ោង​១៤’៣០​នាទី ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០ នេះ​។​

​ហេតុការណ៍​នេះ​ស្ថិត​នៅ​ចំណុច​ព្រៃ​ស្អា​ក ស្ថិតក្នុង ភូមិ​អូរ​តា​ម៉េង ឃុំ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ខាងលិច​ផ្លូវជាតិ​លេខ​៦៧ ប្រហែល ៤០០​ម៉ែត្រ ។​

​ជនរងគ្រោះ ឈ្មោះ យ៉ាង ចាន់ថុល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ប​ច្ច​ប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ និង​ខូចខាត​ទាំងស្រុង ត្រាក់ទ័រ​០១​គ្រឿង ម៉ាក kubota ពណ៌​ក្រហម ។​

​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​បញ្ជាក់​ក្នុងផេក​ហ្វេស​ប៊ុក​អង្គភាព​ខ្លួន​បន្ថែម​ថា បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

​អត្ថបទ​:​ភី សុខ​
​រូបភាព មន្ត្រី​អាវុធហត្ថ​