អាស្កាវ៉ាទ័រ កាយដីចំការ របស់នាយឧត្តមសេនីយម្នាក់ ប៉ះចំមីនតោន ផ្ទុះបណ្តាលអោយរងរបួស

Phy Sok, [20.09.21 11:58]

សមត្ថកិច្ចអោយដឹងថា អេស្កាវ៉ាទ័រមួយគ្រឿងបានកាយដី កាច់ព្រៃ ចំការមួយកន្លែងរបស់ នាយឧត្តម សេនីយ ម្នាក់ នៅចំណុំភូមិអំពឹប ឃុំមានជ័យ ស្រុកសំឡូតខេត្តបាត់ដំបង កាលពីថ្ងៃទីម៉ោងជាង៩ព្រឹកថ្ងៃទី ១៨ខែកញ្ញាឆ្នាំ ២០២១ បណ្តាលអោយតៃកុងអេស្ការរងរបួស ស្រាល។

លោកវរសេនីយត្រី លន សំណាង នាយនគបាលប៉ុសមានជ័យបានអោយដឹងថា ចំណុចផ្ទុះមីនខាងលើ នេះគឺជា ចំការបោស របស់នាយឧត្តមសេនីយ ប៉ុលសារឿន ដែលបានយកអាស្កាវ៉ាទ័រ កាច់ព្រៃ ចំការច្រើន ថ្ងៃមកហើយ ក៏ប៉ះចំមីនផ្ទុះឡើងតែម្តង ។ លោកបញ្ជាក់ថាដីព្រៃបោសនេះមានទំហ៊ំរាប់រយហិចតា ដែលកន្លងមកលោកធ្លាប់បានជួលអោយប្រជាពលរដ្ឋធ្វើចំការដែរ តែមិនមានបញ្ហា ទើបតែប៉ះចំមីន ពេលនេះ បណ្តាលអោយអេស្ការខូចខាតបែកកញ្ចក់ និង តៃកុងរងរបួសក្បាលស្រាល។

សមត្ថកិច្ចអោយដឹងថាតៃកុងអេស្កាវ៉ាទ័រនេះមានឈ្មោះ ណយ ប៊ុន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ ខេត្ត ក្រចេះ បានមកបើកអេស្កាវ៉ាទ័រកាយដីចំការខាងលើនេះច្រើនថ្ងៃមកហើយ បច្ចុប្បន្ននេះកំពុងសម្រាកព្យាបាល ។

លោកនាយនគបាលប៉ុសបានបញ្ជាក់ថា ដីតំបន់នេះជាអតីតសមរភូមិក្តៅដែល មិនទាន់មានក្រុមមន្រ្តី ស៊ីម៉ាកចុះរាវមីននៅឡើយទេ ខណៈដែលប្រជាពលរដ្ឋ បានកាប់រុករានធ្វើចំការវាល ៩៥ភាគរយទៅហើយ ។
ភ្លាមៗ អាជ្ញាធរបានរាយការណ៍ដល់មន្រ្តីស៊ីម៉ាក និង បានដាក់ចំណុចនេះជាតំបន់មីន និង ធ្វើការបោស សំអាតនាពេលខាងមុខ ៕ ភី សុខ