បុរសម្នាក់បានដើរជាន់មីន បណ្តាលអោយដាច់ជើងស្តាំម្ខាង ខណៈដែលចូលក្នុងព្រៃដើម្បីប្រកបរបរចិញ្ចឹមជីវិតដូចសព្វដងនៅចំណុចអូរត្រជាក់ចិត្ត ភូមិអូរនាងឃុំតាតោកស្រុកសំឡូត ខេត្តបាត់ដំបង នាវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី២១ខែឧសភា។
សមត្ថកិច្ចបន្តអោយដឹងថាជនរងគ្រោះឈ្មោះពុធ វ៉ាន់ អាយុ៥៣ឆ្នាំ រស់ក្នុងភូមិឃុំខាងលើ បានជាន់មីនប្រភេទ៦៩ ដែលបន្សល់ទុកពីសម័យសង្គ្រាម ។
សមត្ថកិច្ចបញ្ជាក់ថា ដោយសារស្ថានភាពភូមិសាស្ត្រឆ្ងាយ នឹងផ្លូវពិបាកធ្វេីដំណេីរចាប់តាំងពីពេលកេីតហេតុ រហូតដល់ម៉ោង៦និង២០នាទីព្រឹកថ្ងៃទី ២២ ខែ ឧសភាឆ្នាំ២០២០ ទេីបសមត្ថកិច្ចនគរបាលនៅមូលដ្ឋាន ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនាំយករូបគាត់មកដល់ទីតាំងដែលមានមធ្យោបាយដឹកនាំគាត់ទៅកាន់មន្ទីរពេទ្យនៅមូលដ្ឋាននោះ។
សូមជម្រាបជូនថា ក្នុងមូលដ្ឋានស្រុកសំឡូត ក៏ដូចជាមូលដ្ឋានស្រុកមួយចំនួនទៀតនៅតំបន់ព្រំដែនគឺជាអតីតសមរភូមិប្រយុទ្ធពីអតីតកាល៕
@physok
រូបភាព មន្ត្រីនគរបាល