ក្រសួង​សុខាភិបាល តាមដាន​រក​ជន​ខិល ខូច​មក​ផ្តន្ទាទោស និង ប្រមូល​ឱ​ស ឈ្មោះ Augbatam 312,5 គ្មាន លេខ​បញ្ជិកា មក​ក ម្ទេ ច​ចោល​

​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល បាន​អះអាង​ថា ក្រសួង​បាន​ស្រាវជ្រាវ រកឃើញ​មាន ឱសថ​ឈ្មោះ Augbatam 312,5 ផលិត​ដោយ Mekophar Chemical Pharmaceutical J.S.Co គ្មាន លេខ​បញ្ជិកា និង គ្មាន​ការទទួលស្គាល់​ពី ក្រសួង​សុខាភិបាល ។​

​អាស្រ័យហេតុនេះ និង អនុលោម​តាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ ក្រសួង​សុខាភិបាល មាន​វិ ធាន ការ​ដូច ខាងក្រោម​៖

១. គ្រប់​អភិបាល នៃ គណៈ​អភិ​បា ល រាជធានី ខេត្ត ត្រូវ​ណែនាំ​ដល់​លោ ក លោ​ស្រី ប្រធាន​មន្ទីរ សុខាភិបាល រាជធានី ខេត្ត ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ ទូលាយ ដល់​គ្រប់​សេវា​សុខាភិបា ល​ឯកជន និង គ្រឹះស្ថាន លក់​ឱសថ​ទាំងអស់​បញ្ឈប់​ការ ប្រើប្រាស់ និង តាំង​លក់ ឱ​ស ថ​ឈ្មោះ Augbatam 312,5 គ្មាន លេខ​បញ្ជិកា នេះ​តទៅទៀត ។​

២.​ភ្នាក់ងារ​ត្រួត ពិនិត្យ​ឱសថ ត្រូវ​សហកា រ​ជាមួយ​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថ​ការី អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល និង អាជ្ញាធរ​មាន​ស ម​ត្ថ​កិច្ច ដើម្បី តាមដាន​រក​ជន​ខិល ខូច​មក​ផ្តន្ទាទោស និង ប្រមូល​ឱ​ស ឈ្មោះ Augbatam 312,5 គ្មាន លេខ​បញ្ជិកា មក​ក ម្ទេ ច​ចោល ។​

៣. លោក លោ​ស្រី ឱ​ស ថ​ការី ដែល​ទទួលបន្ទុក បច្ចេកទេស នៃ គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ត្រូវ​បញ្ឈប់​ការ​ចែកចាយ និង តាំង​លក់ ឱសថ​ឈ្មោះ Augbatam 312,5 គ្មាន​លេខ​បញ្ជិកា ជាបន្ទាន់ ។​

៤. ក្រសួង​សុខាភិបាល នឹង​ចាត់​វិធាន ការ​តឹងរ៉ឹង តាម​ផ្លូវច្បាប់ ចំពោះ​ជ ន​ខិលខូច សេវា​សុខា​ភិ បាល​ឯកជន និង គ្រឹះស្ថាន លក់​ឱសថ​ទាំ ង​អស់ ដែល​នៅ តែ​បន្ត​ចែកចាយ ឬ តាំង​លក់​ឱ​ស ថ​ខុសច្បាប់ ខាងលើ ។​

​ក្រសួង​សុខាភិបាល​ស ង្ក​ត់​ធ្ងន់​ថា ករណី​បាន ជួប ឬ បាន​ឃើញ​ជន ណា កំពុង​ចែក ចាយ ឬ កំពុង តាំង​លក់​ឱសថ​ខុសច្បាប់​ខាង លើ​នេះ សូម​បងប្អូន ប្រ​ញា ប់​ផ្តល់ ព័ត៌មាន ឬ ត្រូវការព័ត៌ មាន​បន្ថែម សូម ទំនាក់​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤ , ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០ ៕
phy Sok​