ក្រសួងសាធារណៈការ រៀបចំឲ្យមាន មណ្ឌលចត្តាឡីស័ក សម្រាប់មន្ត្រីរាជការ ក្រោមឱវាទ

Mot Voyho, [19.08.21 14:45]

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានរៀបចំ នឹងដាក់ឲ្យប្រើប្រាស់ មណ្ឌលចត្តាឡីស័ក សម្រាប់បុគ្គលិក មន្ត្រីរាជការ និងបុគ្គលិក ជាប់កិច្ចសន្យា ក្រោមឱវាទក្រសួង នេះ ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិត 19។

សេចក្តីជូនដំណឹង របស់ក្រសួង សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី 19 ខែសីហានេះ បានបញ្ជាក់ថា ការរៀបចំ មណ្ឌលចត្តាឡីស័ក នេះ ស្ថិតនៅក្នុងបរិវេណ ទីស្ដីការក្រសួង ក្នុងគោលបំណង ជួយសម្រួលបន្ទុក ជូនបុគ្គលិក មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្រោមឱវាទក្រសួង ដែលមានការជាប់ពាក់ព័ន្ធ ជាមួយអ្នក វិជ្ជមានកូវិត 19 ជាយថាហេតុណាមួយ ហើយពុំមានលទ្ធភាព គ្រប់គ្រាន់ និងទីកន្លែងសមរម្យ សម្រាប់ការធ្វើ ចត្តាឡីស័ក នៅតាមគេហដ្ឋាន ដែលខ្លួនកំពុងរស់នៅ។

មណ្ឌល ចត្តាឡីស័កនេះ ត្រូវបានរៀបចំឡើង ត្រឹមត្រូវតាមគោលការណ៍ ណែនាំ របស់ក្រសួងសុខាភិបាល ដែលមានបំពាក់គ្រែ ស្នាក់នៅ ចំនួន 50 មានបណ្ដាញទឹកស្អាត អគ្គិសនី មានបន្ទប់អនាម័យ សមរម្យ និងការផ្ដល់ជូន អាហារ 3 ពេល ក្នុងមួយថ្ងៃ គឺពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ព្រមទាំងផ្ដល់ជូន ការធ្វើតេស្តរហ័ស(Ropid Test) ដល់អ្នកធ្វើ ចត្តាឡីស័ក តាមពេលវេលា ដែលបានកំណត់ ទៀងទាត់ផងដែរ៕ ប្រភព វិទ្យុជាតិ កម្ពុជា