ត្រាក់ទ័រមួយគ្រឿងជាន់មីនតោនរងការខូចខាតនិងម្ចាស់របួសធ្ងន់ ខណះព្យួដីលើចំការចាស់

សមត្ថកិច្ចមូលដ្ឋានអោយដឹងថានៅថ្ងៃទី២៦,ខែមករា,ឆ្នាំ២០២១ វេលាម៉ោង១០ និង២៤ នាទី នៅក្នុងដីចម្ការមួយកន្លែងស្ថិតក្នុងភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីត្រាក់ទ័រមួយគ្រឿងខណៈកំពុងភ្ជួរដីត្រូវបានជាន់មីនតោនផ្ទុះបណ្ដាលឱ្យខូចខាតត្រាក់ទ័រទាំងស្រុង ចំណែកអ្នកបើកបររងរបួសធ្ងន់នឹងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនផងដែរ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យសារព័ត៍មានដឹងថា អ្នកបើកបរមានឈ្មោះគង់ភេទប្រុស៤៥ឆ្នាំ មានទីលំនៅក្នុងភូមិអូរកណ្ដាល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកពេជ្យសារ៉ែន អធិការនគរបាលស្រុកសំពៅលូនបានអោយដឹងថា ជនរងគ្រោះខាងលើបានមកជួលដីខាងលើ ដាំពោតដំឡូង ពីបីឆ្នាំហើយ ទើបតែព្យួរប៉ះចំមីនតោនលើកនេះបណ្តាលអោយផ្ទុះតែម្តង។

លោកបញ្ជាក់ថាទីតាំងនេះជាអតីតសមរភូមិចាស់បន្សល់ទុកនៅគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅរាយប៉ាយ ដែលមន្រ្តីជំនាញមិនទាន់ប្រមូលអសើនៅឡើយ៕

ភី សុខ