រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ការអនុវត្ត ពិធីសារម៉ុងរ៉េអាល់ ពិតជាបានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ការកើនកម្ដៅភពផែនដី

Mot Voyho, [17.09.21 16:01]

ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការអនុវត្ត ពិធីសារម៉ុងរ៉េអាល់ ពិតជាបានរួមចំណែក យ៉ាងសំខាន់ក្នុងការ កាត់បន្ថយ ការកើនកម្ដៅ ភពផែនដី ដែលចាប់ពីឆ្នាំ ២000 មក ស្រទាប់អូហ្សូន ក៏បានភ្ជិតឡើងវិញ ក្នុងអត្រាប្រមាណពី ២,៣% ក្នុងមួយឆ្នាំ។

យោងតាមលិខិត អបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦កញ្ញាឆ្នាំ ២០២១ ឯកឧត្តមសាយសំអាល់ បានមានប្រសាសន៍ថា ទិវាដ៏មហា នក្ខត្តឬក្ស ដែលពិភពលោក កំពុងប្រារព្ធ ទិវាអូហ្សូនពិភពលោក ដែលជាខួបលើកទី ៣៦ នៃអនុសញ្ញាទីក្រុង វីយែន ស្ដីពីកិច្ចការពារ ស្រទាប់អូហ្សូន ឆ្នាំ ១៩៨៥ នឹងត្រូវជាខួបលើកទី ៣៤ នៃពិធីសារម៉ុងរ៉េអាល់ ស្ដីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន ឆ្នាំ ១៩៨៧។

លេខាធិការដ្ឋាន អូហ្សូន នៃអង្គការកម្មវិធី បរិស្ថានសហប្រជាជាតិ កំណត់យកថ្ងៃទី ១៦ខែកញ្ញា ជាថ្ងៃប្រារព្ធ ខួបទិវាអូហ្សូន ពិភពលោកជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៥មក ដើម្បីរំលឹកដល់ថ្ងៃ បង្កើតពិធី សារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរ ដល់សមិទ្ធផល និងវឌ្ឍនភាពជាច្រើន ដែលយើងរួមគ្នាសម្រេចបាន សំដៅឆ្ពោះទៅ ការពារឲ្យបាន នៅស្រទាប់អូហ្សូន។ ឯកឧត្តមបានបញ្ជាក់ទៀតថា ជំនួសមុខឱ្យ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមអបអរសាទរ យ៉ាងកក់ក្តៅ ជាមួយ បណ្ដារដ្ឋាភិបាល និងប្រជាជន នៃប្រទេសចំនួន ១៩៨ នៅលើសាកលលោក ដែលកំពុងរួមគ្នា ប្រារព្ធទិវាអូហ្សូន ពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ ពិធីសារម៉ុងរ៉េអាល់ បានជួយថែរក្សាយើង ម្ហូបអាហារ និងវ៉ាក់សាំងរបស់យើង ឲ្យត្រជាក់ ដើម្បីបំផុសស្មារតី ប្រជាជនគ្រប់មជ្ឈដ្ឋាន ឱ្យយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់ នៃស្រទាប់អូហ្សូន សម្រាប់ជីវិត លើភពផែនដី យើងនេះ នឹងបន្តចូលរួម ឲ្យកាន់តែខ្លាំងក្លាថែមទៀត សំដៅថែរក្សាការពារ ស្រទាប់អូហ្សូន នឹងកាត់បន្ថយ ការកើនកម្ដៅភពផែនដី។ តាមរយៈកិច្ចខិតខំ ប្រឹងប្រែង រួមគ្នារបស់ប្រជាជាតិ ជាច្រើននៅលើពិភពលោក រហូតមកដល់ពេលនេះ យើងបានលុបបំបាត់ ស្ទើរទាំងស្រុង នូវសារធាតុបំផ្លាញ ស្រទាប់អូហ្សូន ហើយសង្ស័យថា ស្រទប់អូហ្សូន និងអាចរួមផ្ចិតមកវិញ នៅក្នុងទសវត្សរ៍ ឆ្នាំ ២០៥០ខាងមុខនេះ។ ជាក់ស្ដែងក្នុងចន្លោះឆ្នាំ 1៩៩០ ដោយឆ្នាំ ២០១០ ពិភពលោកបានរួមគ្នា កាត់បន្ថយ ការបញ្ចេញឧស្ម័ន កាបូនិច នៅក្នុងបរិយាកាស ប្រមាណ ១៣៥ ពាន់លានតោន។ ជាមួយគ្នានេះ ចាប់ពីឆ្នាំ ២000 មក ស្រទាប់ អូហ្សូន អ៎បានភ្ជិតឡើងវិញ ក្នុងអត្រាប្រមាណពី ១,៣%ក្នុងមួយឆ្នាំ ដែលការ ភ្ជិតទាំងស្រុង នឹកអាចកើតមានឡើង នៅក្នុងឆ្នាំ ២០៣០ សម្រាប់ប៉ូលខាងជើង និងក្នុងឆ្នាំ ២០៥០ សម្រាប់ប៉ូលខាងត្បូង។ ទន្ទឹមនឹងការភ្ជិតឡើងវិញ នៅស្រទាប់អូហ្សូន យើងក៏សង្ឃឹមថា និងអាចទប់ស្កាត់ការ កើនកម្ដៅភពផែនដីផងដែរ តាមរយៈការអនុវត្ត វិសោធនកម្មទីក្រុង គីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់៕ ប្រភព វិទ្យុជាតិ កម្ពុជា