មន្រ្តីសុខាភិបាលខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បន្ថែមជាង៦០នាក់ ដែលឆ្លងពាក់កណ្តាលលើអ្នកនៅផ្ទះ

Phy Sok, [19.07.21 21:09]

ស្របពេលដែលអាជ្ញាធរសម្រុកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ចំនួន អ្នកឆ្លងជំងឺកូវីដ១៩នៅខេត្តបាត់ដំបងមិនទាន់ថមថយនោះទេ ដែលគិតត្រឹម ២៤ម៉ោង នៃថ្ងៃទី១៩ខែកក្កដា មានអ្នកឆ្លងកើនឡើងបន្ថែមចំនួន៦៣នាក់ ។

អ្នកឆ្លងទាំង៦៣នាក់នេះរកឃើញឆ្លងក្នុងសហគមន៍២០កុម្ភៈចំនួន៥៣នាក់ ដែលក្នុងនោះចំនួន ឆ្លងលើអ្នកនៅផ្ទះចំនួន២៧នាក់ ស្មើរជាង៥០ភាគរយ និង ឆ្លងលើពលករមកពីថៃចំនួន១០នាក់។

ក្រៅពីនោះរកឃើញឆ្លងលើមន្រ្តីកងរាជអាវុធហត្ថ មន្រ្តីរាជការ លក់ទូរស័ព្ទ សិស្ស ជាងសំណង់ បុគ្គលិកក្រុមហ៊ុន បុគ្គលិកកាស៊ីណូ និង អ្នកលក់បន្លែជាដើម ។

ថ្ងៃនេះដែរក៏មានអ្នកជាសះស្បើយ ត្រូវបានអនុញ្ញាតិអោយទៅផ្ទះវិញចំនួន ១៩នាក់ផងដែរ ។

គិតត្រឹមថ្ងៃទី១៩ខែកក្កដានេះ អ្នកឆ្លងកូវីដ១៩នៅខេត្តបាត់ដំបង កើនឡើងរហូតដល់២០២៩នាក់ ជាសះស្បើយ១១១២នាក់ ស្លាប់ ២១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន៨៩៦នាក់៕

អត្ថបទ ភី សុខ