ឃាត់ខ្លួនអ្នកកាសែតពិការជេីងម្ខាងម្នាក់និងជនសង្ស័យពីរនាក់ទៀតពាក់ព័ន្ធ កាច់សោរ ម៉ូតូ

Phy Sok, [15.07.21 18:31]

អ្នកកាសែតម្នាក់និងបក្សពួក២នាក់ទៀតត្រូវបានកម្លាំងព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តបាត់ដំបងបង្ក្រាបបាន ក្រោយធ្វេីសកម្មភាពកាច់សោរកម៉ូតូពលរដ្ឋជាបន្តបន្ទាប់។

បេីតាមលោកវរសេនីយឯកឈឿង គឹមសុងប្រធានការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលបានអោយដឹងថាជនស្ស័យទាំងបីនាក់ខាលេីនេះត្រូវបានកម្លាំងលោកសហការកម្លាំងជំនាញឃាត់ខ្លួននៅ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០៩:៣៧ នាទី នៅ ចំណុច ផ្លូវ លំ ស្ថិត ក្នុង ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ពាក់ព័ន្ធបទល្មេីសលួច មានស្ថានទម្ងន់ទោស ( កាច់សោរ យក ម៉ូតូ ) ០១ ករណី មកកាន់ ស្នងការដ្ឋាន ។

ជនសង្ស័យទាំងបីនាក់ខាលើមាន ១ឈ្មោះ កែវ សុខុម ហៅ ម៉ាប់ ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ស្ថិតក្នុង ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ ( ជា អ្នក ធ្វេី សកម្មភាព )
២ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ ៤៧ ឆ្នាំ (ពិការជេីងម្ខាង)មានទីលំនៅ ភូមិ ចំការឫស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង (អ្នកកាសែត)។ ( ជា អ្នក ចូលរួម )
៣ឈ្មោះ គន្ធ វុទ្ធា ហៅ ធា ភេទប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ស្ថិតក្នុង ភូមិ រំចេក ៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ ( ជា អ្នក ចូលរួម )

លោក គឹមសុងបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ កែវ សុខុម ហៅ ម៉ាប់ ខាងលេី ត្រូវ បាន ជនសង្ស័យ ឈ្មោះ សុខ ផានិត (អ្នកកាសែត)ជិះ ម៉ូតូ ដឹក ខ្លួន ទៅ ធ្វេី សកម្មភាព កាច់សោរ យក ម៉ូតូ របស់ ជនរងគ្រោះ ឈ្មោះ ស៊ិន ឃុន ភេទស្រី អាយុ ៤៦ ឆ្នាំ នៅ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០២:២៨ នាទី រំលង អាធ្រាត្រ ដែល ម៉ូតូ ជនរងគ្រោះ បាន ចាក់ សោរ ក ទុក នៅ ខាង ក្រោម ផ្ទះ នៅ ចំណុច ភូមិ ធ្ង័រ ឃុំ ចែង មាន ជ័យ ស្រុក បាណន់ ខេត្ត បាត់ ដំបង ។
ក្រោយឃាត់ខ្លួនសម្ថកិច្ចដកហូតវត្ថុតាង ដកហូត រួម មាន ៖

– ទូរស័ព្ទ ដៃ ស៊េរី ចាស់ ចំនួន ០២ គ្រឿង
– ម៉ូតូ ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ លេខ តួ ម៉ាស៊ីន ៥៧២៧៧៣៨ គ្មាន ស្លាកលេខ ចំនួន ០១ គ្រឿង
– ម៉ូតូ ម៉ាក ហុងដា PCX ពណ៌ ស ស៊េរីឆ្នាំ ២០១៣ លេខ តួ ម៉ាស៊ីន ០៤២១៩៦ ពាក់ស្លាកលេខ ភ្នំពេញ 1BT-5020 ចំនួន ០១ គ្រឿង និងសម្ភារះធ្វេីសកម្មភាពជាច្រេីនទៀត។

សមត្ថកិច្ចបញ្ជាក់ថាអ្នកកាសែតខាងលេីធ្លាប់ពាក់ព័ន្ធនិងករណីកាច់សោរកម៉ូតូជាច្រេីនគ្រឿងនាពេលកន្លងមក និងមានទំនាក់ទំនងជាមួយក្រុមចោរកាច់កម៉ូតូពីភ្នំពេញអោយមកធ្វេីសកម្មភាពនៅខេត្តបាត់ដំបងផងដែរ។

បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី និងបន្តស្រវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់។ អត្ថបទ ភី សុខ