មុខសញ្ញារត់ពន្ធម៉ូតូឆ្លងដែនចូលមកកម្ពុជា ៥ នាក់ និងម៉ូតូ៦គ្រឿងត្រូវឃាត់ខ្លួន

មុខសញ្ញាសុីឈ្នួលនាំម៉ូតូឆ្លងដែនខុសច្បាប់ចំនួន ៥ នាក់ ត្រូវបានកម្លាំងយោធាការពារព្រំដែនថៃ ចាប់ខ្លួន ខណះប្រទះឃើញក្រុមជនសង្ស័យទាំងនេះកំពុងធ្វើសកម្មភាព ជិះម៉ូតូបម្រុងឆ្ពោះទៅកាន់ព្រំដែនកម្ពុជាកាលពីរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិរុំជៃ ឃុំទ័ពស្តេច ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ។

ប្រភពបញ្ជាក់ថាទាំង ជនសង្ស័យទាំង៥ នាក់ រស់នៅក្នុងស្រុកតាប្រាក់យ៉ា ទាំងអស់ ដោយពួកគេបានសារភាពថាគឺឈ្មោះ ចែ ណាង ជួលអោយពួកគេជិះឆ្លងដែនទៅប្រគល់អោយឈ្មួញនៅក្នុងទឹកដីខ្មែរ ដោយ១គ្រឿងគេទទួលបានប្រាក់កម្រៃ ៥០០ បាត ។

ប្រភពបញ្ជាក់ថាសមត្ថកិច្ចថៃបានដកហូតម៉ូតូ ចំនួន ៦ គ្រឿង ម៉ាក Honda Scoopy ចំនួន ៣ គ្រឿង គ្មានស្លាកលេខ និងម៉ាក Honda ADV ចំនួន ៣ គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តន៍តាមនីតិវិធី ដោយឡែកឈ្មួញធំដែលនៅពីក្រោយខ្នង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕ អត្ថបទ : ភី សុខ