MRC អំពាវនាវស្វែងរក ការបន្តជួយ ធ្វើឲ្យប្រសើរឡើង អាងទន្លេមេគង្គ

Mot Voyho, [10.08.21 16:51]

លោកបណ្ឌិត អាន ពេជ្រហាដា ប្រធានលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC បានលើកឡើងកាលពីថ្ងៃទី ទី 10 ខែសីហានេះថា ប្រទេសដែលជាដៃគួរអភិវឌ្ឍន៍ ទន្លេមេគង្គ គួរតែដើរតួយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវ គោលបំណងនៃ យុទ្ធសាស្ត្រ អភិវឌ្ឍន៍អាងទន្លេមេគង្គ សម្រាប់ឆ្នាំ 2021 2030 ដែលជាប្លង់មេ ធ្វើឲ្យប្រសើរឡើង នៅស្ថានភាពអានេះ ក្នុងរយៈពេលមួយទសវត្សរ៍ ខាងមុខនេះ។ ការលើកឡើងក្នុងពេល លោកចូលរួម ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីមេគង្គអាស៊ាន ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍ ធនាគារអាស៊ី នាយកគ្រប់គ្រង សហភាពអឺរ៉ុប ប្រចាំតំបន់អាស៊ី pacific ប្រទេសនៃសមាជិកអាស៊ាន ប្រទេសជប៉ុន អូស្ត្រាលី កូរ៉េ និងនូវែលសេឡង់ជាដើម។

សេចក្តីប្រកាសព័ត៌មាន MRC នៅពេលនេះ បានឲ្យដឹងថា ក្នុងជំនួបនេះ ប្រធានលេខាធិការដ្ឋាន MRC បានអំពាវនាវដល់ ប្រទេសជាមិត្ត និងដៃគួរអភិវឌ្ឍន៍ ជួយគាំទ្រ លើការពង្រីក ជំនួយ ដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ អានទន្លេមេគង្គ ដែលបាននឹងកំពុង ទទួលរង ផលប៉ះពាល់ ពីការប្រែប្រួល អាកាសធាតុ និងការអភិវឌ្ឍគម្រោងនានា ក្នុងនោះរាប់ ទាំងការសាងសង់ ទំនប់វារីអគ្គិសនី នៅពេលអានទន្លេនេះ បានជួយចិញ្ចឹម កាត់បន្ថយភាពក្រីក្រ នឹង បង្កើតលំហូរសេដ្ឋកិច្ច ដល់មនុស្សជាង 70 លាននាក់។

លោកបណ្ឌិតបានបញ្ជាក់ទៀតថា អាងទន្លេមេគង្គ ក្រោម បានផ្ដល់ផល្លិតកម្ម ដូចជាស្រូវ ត្រី ដល់ប្រជាពលរដ្ឋកម្ពុជា ឡាវ ថៃ និងវៀតណាម ប្រហែលពាក់កណ្ដាលនៃតំបន់ mekong ឬមួយភាគបី នៃវិស័យទេសចរណ៍ និងមួយភាគធំ នៃតម្រូវការ ថាមពលក្នុងតំបន់។ ប៉ុន្តែជំនប់ វារីអគ្គីសនី ឧស្សាហកម្ម នគរូបនីយកម្ម ការទាញយក ខ្សាច់ពីប្រព័ន្ធធារាសាស្ត្រ និងការប្រើប្រាស់ទឹក ដោយមិនមាននិរន្តរភាព នឹងកាន់តែខ្លាំងឡើង បានធ្វើឲ្យមុខងារ របស់អីកូឡូស៊ី នៃប្រព័ន្ធទន្លេ រួមនេះ កាន់តែអាក្រក់ទៅអាក្រក់ទៅ។ ការព្យាករណ៍របស់ គណៈកម្មការ ទន្លេមេគង្គ ដោយយោងលើគ្រោះរាំងស្ងួត និងទឹកជំនន់ធ្ងន់ធ្ងរ ដូចឆ្នាំ 2019 និង 2020 បញ្ជាក់ថា តំបន់អាងទន្លេមេគង្គ នឹងកើតមានបាតុភូត ញឹកញាប់ ដែលនឹងបង្ក ការគំរាមកំហែង ដោយផ្ទាល់ដល់ ជីវិតនិងការរស់នៅ របស់ប្រជាពលរដ្ឋ មួយរយលាននាក់នៅឆ្នាំ 2040៕ ន្រភព វិទ្យុជាតិ កម្ពុជា