ឯកឧត្តមខៀវកាញារីទ្ធ ទទួលជួបលោកស្រី បូរ៉ានិច នាយិកាក្រុមហ៊ុន BN EVENTS and Advertising

Mot Voyho, [17.09.21 09:00]

ឯកឧត្តមខៀវកញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបលោកស្រី បូរ៉ានិច នាយិកាក្រុមហ៊ុន BN EVENTS and Advertising នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា កន្លងទៅនេះ។

ក្រោយពីលោកស្រី បូរ៉ានិច បានគោរពស្នើសុំ ការគាំទ្រ និងជួយផ្សព្វផ្សាយ ពីសកម្មភាព ការងាររបស់ក្រុមហ៊ុន ដែលបានធ្វើកន្លងមក នឹងបន្តធ្វើ នៅក្នុងពេល ជំងឺកូវិត ១៩ បានធូរស្បើយទៅវិញរួចមក ឯកឧត្តម ខៀវកាញារីទ្ធ បានសម្ដែងការគាំទ្រ ចំពោះសកម្មភាពការងារ របស់ក្រុមហ៊ុន BN EVENTS and Vertising និងជួយផ្សព្វផ្សាយ ឲ្យសាធារណៈជន បានដឹងបានឮ នឹងមានតម្រូវការឲ្យក្រុមហ៊ុន ជួយរៀបចំកម្មវិធី ឲ្យបានកាន់តែច្រើន នៅពេលវិបត្តិ កូវិត ១៩ មានភាព ថមថយទៅវិញ ក្នុងពេលឆាប់ខាងមុខនេះ៕ ប្រភព វិទ្យុជាតិ កម្ពុជា