ការទទួល​ និង ​ប្រើប្រាស់​ប័ណ្ណ​បេឡា​ជាតិ របប​សន្តិសុខ​សង្គម ប​.​ស​.​ស


​អង្គភាព​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដែល​យើង​ហៅ​កាត់​ថា ប ស ស គឺជា​គ្រឹះស្ថានសាធារណៈ​របស់រ​ដ្ឋ​ឋិត​នៅក្រោម​អាណាព្យាបាល​របស់​ក្រសួង​ការងារ​គឺ​អាណាព្យាបាល​បច្ចេកទេស និង​ឋិត​នៅក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ​គឺ​នៅក្រោម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ត្រូវបាន​រាជរដ្ឋាភិបាល​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់ក​ម្មករ និយោជិត​គ្រប់ៗ​គ្នា​។

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​មាន​បេសកកម្ម​ពិសេស​គឺ​ផ្ដល់នូវ​ការធានារ៉ាប់រង​គ្រោះថ្នាក់​លើ​ការងារ ផ្ដល់​របប​ថែទាំ​សុខភាព​ដល់​និយោជិត​កម្មករ និង​របប​ប្រាក់​សោធន​នៅពេល​ចូលនិវត្តន៍​ជាដើម​។​ លោក អ៊ិន វ៉ា​ណូ​រិ​ន ​ជា​អនុប្រធាន​មន្ទីរ​ផែនការ​ខេត្តបាត់ដំបង​បាន​លើកឡើងថា លោក​ទើបតែ​ទទួលបាន​កា​តប​សសរ​យៈ​ពេល​២​ខែ​មកហើយ កាលពីមុន​ពេលដែល​មិនទាន់មាន​កាត​បស​សម​ន្ត្រី​រាជការ​ពេល​មាន​ជម្ងឺ​គឺ​សុំ​លុយ​គោលការណ៍​ជម្ងឺ​ក្នុង​អង្គភាព​នីមួយៗ​តែ​ការធ្វើ​បែបនេះ​ត្រូវ​ប្រើពេល​យូរ លោក​បាន​បន្ថែមថា​ឥលូវ​នេះ​ពេល​មានកា​តប​ស​សគឺ​បង្ករ​លក្ខណៈ​ងាយស្រួល​ពេល​មាន​ជម្ងឺ​ភ្លាម​យើង​អាច​ចូល​ពេទ្យ​បាន​ភ្លាមៗ​ដោយ​មិន​អស់​ថវិកា​នោះទេ​។​

​ ​ជា​គ្រូបង្រៀន​មួយរូប​ទៀត​លោកគ្រូ​រ៉ា​ន់​ចាន់​រិ​ទ្ធ​បាន​លើកឡើងថា លោក​ក៏​ទទួលបាន​កា​តប​សស​នេះដែរ​ពេល​ចូល​ពេទ្យ​មិន​អស់​លុយ​ព្រោះ​រដ្ឋ​ជួយ​ចេញថ្លៃ​ចំណាយ ។​ ស្រដៀង​គ្នា​នោះដែរ​លោក ហ៊ីង ស៊ីថា ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ​កំពង់ព្រះ លោក​ក៏បាន​លើកឡើង​ដែរ​ថា​លោក​ក៏​ទទួលបាន​កា​តប​សស​នេះ​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ​លោ​កថា​កាត​នេះ​កម្មករ​រោងចក្រ​ក៏មាន​មន្ត្រីរាជការ​ក៏មានដែរ ហើយ​ការប្រើ​កាត​នេះ​ពេល​មាន​បញ្ហារ​សុខភាព​ទៅ​មន្ទីរពេទ្យ​រដ្ឋ​មិន​អស់​លុយកាក់​នោះទេ​។​

​ចំនែកឯ​លោក តែម ទិ​ត្យ ប្រធានការិយាល័យ បេឡា​ជាតិ របប​សន្ដិសុខ​សង្គម បានលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ​កាលពី​ថ្ងៃ​ពុធ ទី​៦ ខែ មីនាឆ្នាំ ២០១៩ ថា​៖ សូម​ឲ្យ​និយោជក​ក្រុមហ៊ុន​សហគ្រាស​គ្រប់​ខ្នាត ដែលមាន​កម្មករ កម្ម​ការី​ដែល​ធ្វើការ​ហើយ​មិនទាន់បាន​ទៅ​ចុះបញ្ជីរ​នៅ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​មេត្តា​ទៅ​ចុះបញ្ជីរ​និង​ទទួលបាន​ប័ណ្ណ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម ដើម្បី​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​បង្អែ​រដ្ឋ​ដោយ​ឥតគិតថ្លៃ​ជាដើម​។​

​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថាប​សស មាន​អត្ថប្រយោជន៍​ដល់​មន្ត្រីរាជការ​កម្មក​រ និយោជិត​នានា ដូច្នេះ​ចំពោះ​មន្ត្រីរាជការ កម្មករ និយោជិត​ដែល​មិនទាន់មាន​ប័ណ្ណ​នេះ​សូម​រួសរាន់​ស្នើរ​សុំ​ទៅកាន់​ទីស្នាក់ការ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែល​នៅ​ជិត​លោកអ្នក​។ សម្រាប់​ខេត្តបាត់ដំបង​មាន​ទីតាំង​ឋិត​នៅ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

អត្ថបទ៖ លោក ឈឿន ថៃកឿ