ឃាត់​ជនជាតិ​ចិន​ជិត​២០០​នាក់ ត្រួតពិនិត្យ​សុខភាព នៅ​ក្រុង​បាវិត​

​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​កម្ពុជា បាន​ធ្វើ​ការឃាត់ខ្លួន​និង​អញ្ជើញ​ជនជាតិ​ចិន​ចំនួន​១៧៤​នាក់ ក្នុងនោះ​ស្ត្រី​៣៧​នាក់ នៅមុខ​សណ្ឋាគារ​និង​កាស៊ីណូ​ក្បែរ​ច្រក​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង កាលពី​យប់​ថ្ងៃ​២៤​មីនា ដើម្បី នាំយក​មក​គ្រប់គ្រង​និង​ធ្វើ​ចត្តា​ឡី​ស័ក ។​

​លោក លឹម សៀង​ហេង​អភិបាលក្រុង​បាវិត​បាន​ប្រាប់​ក្ម្រ​អ្នកសារព័ត៌មាន​ថា ជនជាតិ​ចិន​ចំនួន​១៧៤​នាក់​នោះ បាន​ធ្វើដំណើរ​ពី​ទិស​ខាងលិច តាម​ផ្លូវជាតិ​លេខ​១ មក​ចុះ​នៅមុខ​សណ្ឋាគារ​និង​កាស៊ីណូ ក្នុង​ក្រុង​បាវិត ហើយ​គោលបំណង​ចូល​ស្នាក់នៅ ក្នុង​សណ្ឋាគារ និង​តាម​កាស៊ីណូ ក៏​ប៉ុន្តែ​ម្ចាស់​សណ្ឋាគារ​និង​កាស៊ីណូ មិន​អនុញ្ញាត ហើយ​បាន​រាយការណ៍​មក​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច ទើប​លោក​សហការ ជាមួយ​នគរបាល​អន្តោប្រវេសន៍ នាំ​មក​ស្នាក់នៅ​អធិការ​ក្រុង​និង​អាវុធហត្ថ​ក្រុង​យក​មក​គ្រប់គ្រង​និង​សាកសួរ​។​

​លោក​អភិបាលក្រុង​ប្រាប់​អ្នកកាសែត​ថា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ សាកសួរ និង​ឲ្យ​មន្ត្រី​សុខាភិបាល ពិនិត្យ​និង​បាន​ធ្វើ​ចត្តា​ឡី​ស័ក រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ ពុំ​ទាន់​រកឃើញ​មាន​មុខសញ្ញា គួរឲ្យ​សង្ស័យ​ករណី​វីរុស​កូវី​ដ​១៩​ទេ​។​

​រហូតមក​ទល់​ល្ងាច​ថ្ងៃ​ដដែល​នេះ គេ​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាងណា​នោះ​ទេ ក្រុមអ្នកកាសែត​មិន​ត្រូវ​បាន​អោយ​ចូល​សម្ភា​សន៍​រឺ​ផ្តិ​
​ត​រូបភាព​ជនជាតិ​ចិន​ទាំង​នោះ​ទេ ចំណែក​លទ្ធផល​រង​ចាំ​ពេល​ក្រោយ​៕

@physok​