ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មី នៅស្រុកកណ្ដាលស្ទឹង សាងសងបានជាតិ 19 ភាគរយហើយ

Mot Voyho, [21.07.21 16:04]

ដំណើរការសាងសង់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី សម្រេចបានជិត 19 ភាគរយហើយ បើទោះបីជាប្រទេសកម្ពុជា កំពុងរងការគំរាមកំហែង ដោយជំងឺកូវិត 19 យ៉ាងធ្ងន់ធ្ងរក៏ដោយ។

ឯកឧត្តម ស៊ីនចាន់សិរីវុត្ថា អ្នកនាំពាក្យ នៃរដ្ឋលេខាធិការរដ្ឋាន អាកាសចរស៊ីវិល បានមានប្រសាសន៍ កាលពីពេលថ្មីៗនេះថា បើទោះបីជាកម្ពុជា កំពុងទទួលរងផលប៉ះពាល់ ពីជំងឺកូវិត 19 ហើយបានធ្វើឲ្យប៉ះពាល់ ខ្លះដល់ដំណើរការ នៃការសាងសង់ក៏ពិតមែន តែក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា ហៅកាត់ថា(OCIC) នៅតែបន្តដំណើរការ សាងសង់ជាប្រក្រតី ដើម្បីឲ្យសម្រេចតាម គោលដៅដែលបានគ្រោងទុក។ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី បើយើងគិតឲ្យត្រឹមត្រូវទៅ គឺសម្រេចបានជាង 18 ភាគរយហើយ ប៉ុន្តែសម្រាប់ការវាស់វែងនេះ គឺជាការវាស់វែង តាមវិជ្ជាជីវៈ ហើយនិងតាមក្បួន ដោយមានការទទួលស្គាល់ ពីក្រុមហ៊ុនសាងសង់ ដូច្នេះគឺគាត់ សម្រេចបានចំនួន 18,9%។ នៅពេលដែលព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី សាងសង់រួចរាល់ ហើយនោះ ព្រលាននេះនឹងជួយ លើកមុខមាត់ប្រទេសកម្ពុជា ទាំងវីស័យអាកាសចរ ទាំងវិស័យពាក់ព័ន្ធ ផ្សេងផ្សេងជាច្រើនទៀត ពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយ សេដ្ឋកិច្ចជាតិ ឲ្យកាន់តែប្រសើរឡើង ថែមទៀត។

សូមបញ្ជាក់ថា អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តាមផ្លូវជាតិលេខ 2 មានចម្ងាយ 20 គីឡូម៉ែត្រ 2 រាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន 2.600ហិកតា ដែលគម្រោងសាងសង់ នេះ មានបីដំណាក់កាល ដំណាក់កាលទី 1 សាងសង់រួចរាល់នៅឆ្នាំ 2023 អាចទទួលអ្នកដំណើរ បានប្រមាណ 13 លាននាក់ ក្នុងមួយឆ្នាំ។ ដំណាក់កាលទី 2 និងបញ្ចប់នៅឆ្នាំ 2030 ដោយទទួលបានអ្នកដំណើរ ប្រមាណជា 30 លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ និងបញ្ចប់នៅឆ្នាំ 2050 អាចទទួលបានអ្នកដំណើរ រហូតដល់ 50 លាននាក់ក្នុងមួយឆ្នាំ ដែលវិនិយោគក្នុងទឹកប្រាក់ ប្រមាណជា 1500លានដុល្លារ៕ ប្រភព វិទ្យ្ជជាតិ លម្ពុជា