លោកជំទាវឱវណ្ណឌីន យើងត្រូវរួមគ្នា ធ្វើសកម្មភាពឥឡូវ ទាន់វិរុស់ដែលតា មិនទាន់សាយភាយ ទូលំទូលាយជាងនេះ

Mot Voyho, [30.07.21 16:00]

 លោកជំទាវ វេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មការ ចំពោះកិច្ច ចាក់ វ៉ាក់សាំងកូវិត 19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ កាលពីថ្ងៃទី 29 ខែកក្កដាកន្លងទៅនេះថាយើង ត្រូវរួមគ្នា អនុវត្តវិធានការ ការពារឲ្យបានហ្មត់ចត់ និងត្រឹមត្រូវទាំងអស់គ្នា គឺមិនទាន់ហួសពេលទេ នៅវិរូស ដែលតា មិនទាន់សាយភាយទូលំទូលាយជាងនេះ។ លោកជំទាវបានថ្លែងយ៉ាងនេះ គឺនៅក្នុងឱកាស នាំយកអំណោយ របស់សម្ដេចតេជោហ៊ុនសែន នៅថវិកា លើកទឹកចិត្ត និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅប្រគល់ជូនលោកយាយ ចាន់ ឃីម អាយុ 75 ឆ្នាំ ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង 2019 លេខរៀង ទី 7 លាន ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប។

លោកជំទាវបានឲ្យដឹងទៀតថា ការបិទខ្ទប់ ឬសង្កត់ការធ្វើ ចរាចរណ៍ របស់កូវិត 19 (ដែលតា) មិនឱ្យរីកសាយភាយ គឺមានសារៈសំខាន់បំផុត ហើយដើម្បីជោគជ័យ លើសកម្មភាពនេះ លើសកម្មភាពនេះ ទាល់តែបងប្អូនប្រជាពលរដ្ឋ កុំចរាចរណ៍ដែរ ឬកុំធ្វើដំណើរ និងចល័តជាដើម។ ព្រោះ វិរុសនេះ វាទៅតាម មនុស្ស នេះជាការពិតហើយ បើបុគ្គលណា វិជ្ជមានរួមផ្សំ និងមិនដឹងថាខ្លួន ឯងវិជ្ជមាន ទៀតនោះ ចល័តទៅនេះទៅនោះ នោះវិរសនេះ ក៊និងរីកសាយភាយ ទៅតាមនឹងដែរ។ ហេតុដូច្នេះហើយ ទើបសម្ដេច ប្រមុខរាជរដ្ឋាភិបាល លោកគិតវែងឆ្ងាយ ចំពោះចំនុច នេះ ដោយមាន ចេញសារាចរ ស្ដីពី យុទ្ធនាការ ពង្រឹង វិធានការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ ឆ្លងរាលដាល នៃជំងឺកូវិត 19 នៅទូទាំងប្រទេស សម្រាប់រយៈពេល 14 ថ្ងៃ និងសេចក្តី សម្រេច ពីការបិទខ្ទប់ ភូមិសាស្រ្តខេត្ត កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល 14 ថ្ងៃ ផងដែរ។

 

ការបិទខ្ទប់ នេះ គឺពិតណាស់ គឺដើម្បីកុំឲ្យ វិរុស កូវិត 19 ពិសេសគឺពួក កំប្លែងថ្មី ដែលតា ដែលបាន ជ្រៀតចូល ទៅក្នុងសហគមន៍ រួចទៅហើយ បើទោះជាទ្រង់ទ្រាយតូច រួមមានខេត្តកំពង់ធំ សៀមរាប និងខេត្តខេត្តឧត្តរមានជ័យ នៅពេលខេត្តឧត្តរមានជ័យ នេះ មានមន្ត្រីសុខាភិបាល បួននាក់ហើយ ដែលបានឆ្លង វិរុស បំប្លែកថ្មី ដែលតានេះ។ ពាក់ព័ន្ធស្ថានភាព នៃការរកឃើញ ករណីវិជ្ជមាន ប្រចាំថ្ងៃមានចំនួនច្រើន ហើយករណី មរណភាពក៏មានច្រើន ក្នុងអំឡុងពេលចុងក្រោយនេះ។ ករណីទាំងនេះ គឺភាគច្រើនបំផុត បណ្ដាលមកពី វិរុស អាល់ហ្វា ហើយអាល់ហ្វានេះ គឺបានចរាចរណ៍យ៉ាង សកម្ម នៅកម្ពុជារួចទៅហើយ ហើយបើ ថ្លោះធ្លោយ ឲ្យ ដែលតា ធ្វើចរាចរណ៍ទៀតនោះ នោះសោកនាដកម្ម ពិតជាគេចមិនរួច នោះទេ។ លោកជំទាវក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមបន្តអនុវត្ វិធានការ 3 ការពារ និង 3 កុំ ឲ្យបានហ្មត់ចត់ និងយកចិត្តទុក ជាទីបំផុត រួមជាមួយ ការ ចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ព្រោះពពួកបំប្លែងថ្មី នេះ អាចសម្ងំនៅក្នុងខ្លួនយើង លើសពី 14 ថ្ងៃឯណោះ។ នៅក្នុងបណ្ដាប្រទេស អាស៊ាន ទាំងអស់ សុទ្ធតែមានវត្តមាន ពពួក វិរុស បំប្លែងថ្មី ទាំងអស់ Variant of Concern ហើយមានប្រទេសចំនួន 3 គឺប្រទេសថៃ សិង្ហបុរី នឹងប្រទេសហ្វីលីពីន ដែលមានវត្តមាន វិរុស បំប្លែងថ្មី រហូតដល់ 4 ប្រភេទមាន អាល់ហ្វា ដែលតា ហ្គាមម៉ា និងបេតា ដោយឡែក សម្រាប់កម្ពុជា មានប្រភេទ 2 គឺ អាល់ហ្វា និងដែលតា៕ ប្រភព វិទ្យុជាតិ កម្ពុជា