ការជូន​ដំណើរ​លើកទឹកចិត្ត កងកម្លាំងប្រដាប់អាវុធ ឆ្ពោះទៅ​ព្រំដែន​


នៅ​ព្រឹក​ថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០១៩ នេះ មន្ត្រីរាជការ ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង ព្រមទាំង សិស្ស លោកគ្រូ អ្នក​គ្រួ ប្រជាពលរដ្ឋ ជូន​ដំណើរ​លើកទឹកចិត្ត កងកម្លាំងប្រដាប់អាវុធ ឆ្ពោះទៅ​ព្រំដែន ដើម្បី​បង្កើន​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​ក្នុងឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ និង ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប សំពះ​ព្រះ​ខែ និង ​អកអំបុក​ឆ្នាំ​២០១៩ ជូន​ប្រជាពលរដ្ឋ​យើង ។​


​ក្នុង​ការជូន ដំណើរ​លើកទឹកចិត្ត​ក៏មាន​ផ្តល់ គ្រឿងឧបភោគ និង បរិភោគ ដូចជា ត្រី​សាច់ ភេ​ជ្ជៈ ទឹក​សុទ្ធ ត្រីខកំប៉ុង អង្ករ ថ្នាំសង្កូវ និង​សំភារៈ​ផ្សេងៗ ជាដើម

ក្បួន​ធ្វើដំណើរ​របស់​កងកម្លាំង​ប្រដាប់អាវុធ ធ្វើឡើងតាម​ដងផ្លូវ​មួយចំនួន ដូចជា​ផ្លូវជាតិ លេខ​៥ , ផ្លូវ​លេខ​៣ ផ្លូវ​លេខ​១ ជាដើម ។

​សូមបញ្ជាក់ថា៖ ប្រតិបត្តិការ​របស់​ក​ង​កម្លាំង ទៅកាន់​ព្រំដែន ដើម្បី​ត្រៀម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជា​ប្រជាពលរដ្ឋ មិនឱ្យ​ជន​ណា ប៉ុនប៉ង​បំផ្លាញ​សុខសន្តិភាព និង​ បង្កចលាចល​នៅក្នុង​ប្រទេស ។​

​អត្ឋបទ៖ លោក ញ៉ែម ចាន់