ពិធី​បើក ការប្រកួត​កីឡា ស្ប៉េ​ស្យាល់ អូឡាំពិក ប្រចាំឆ្នាំ 2020 រវាង​ខេត្ត​បាត់ដំបង និង ខេត្ត​បន្ទាយមានជ័យ​

   

​កម្មវិធី​ប្រកួត​កីឡា ស្ប៉េ​ស្យាល់ អូឡាំពិក ប្រចាំឆ្នាំ 2020 រវាង​ក្រុម​កីឡាករ ខេត្ត​បាត់ដំបង និង ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​រៀបចំ​ពិធី​បើក កាលពី​ថ្ងៃ​ទី 11 ខែ​តុលា​នេះ នៅ​ទីលាន​បាល់ទាត់ បុរី​រំចេក​​ក្រុង​បាត់ដំបង​។​

​ឯកឧត្តម លី ឌី​ណូរី ប្រធានស្ដីទី អនុ គណៈកម្មាធិការ ស្ប៉េ​ស្យាល់ អូឡាំពិក ខេត្ត​បាត់ដំបង និង ជា​ប្រធាន គណៈកម្មការ បច្ចេកទេស បាន​ហើយ​ដឹង ពី​កីឡាករ​កីឡាការិនី ចូលរួម សរុប​មាន​ចំនួន 73 នាក់ ក្នុងនោះ​កីឡាការិនី 45​នាក់ ដោយ​ចេក​ចេញ​ជា 3 វិញ្ញាសា គឺ​វិញ្ញាសា​

​បាល់ទាត់ អត្តពលក​ម្ម និង កីឡា​ប៊ូល​។ កីឡាបាល់ទាត់ ផ្នែក​បុរស មាន 3 ក្រុម ក្រុម​ទី​មួយ គឺ​កីឡា​ខេត្ត​បាត់ដំបង ក្រុម​អា និង ក្រុម​បេ​ខេត្ត​បន្ទាយមានជ័យ កីឡាបាល់ទាត់ ផ្នែក​នារី មាន 3 ក្រុម កីឡាការិនី​ខេត្តបាត់ដំបង​ក្រុម​អា​និង ក្រុម​បេ ខេត្ត​បន្ទាយមានជ័យ​។ កីឡា​ប៊ូល ខេត្ត​បាត់ដំបង​មាន 8 នាក់ ខេត្ត​បន្ទាយមានជ័យ​មាន 5 នាក់ និង កីឡា អត្តពលក​ម្ម ខេត្ត​បាត់ដំបង​មាន 12 នាក់ និង​ខេត្ត​បន្ទាយមានជ័យ មាន 8 នាក់​។​

​លោក​ឆាយ​ម៉ា​ទី​ណាល់ អភិបាលរង នៃ​គណៈ​អភិបាល ខេត្ត​បាត់ដំបង បានបញ្ជាក់​ថា ក្នុងនាម​ក្រុមប្រឹក្សា និង​ក្នុងនាម គណៈ​អភិបាលខេត្ត សូម​គាំទ្រ និង​កោតសរសើរ ដល់​គណៈកម្មាធិការ ស្ប៉េ​ស្យាល់ អូឡាំពិក​ខេត្ត បាត់ដំបង ដែល​បាន​បង្កើត កម្មវិធី​នេះ ព្រោះ​កម្មវិធី​នេះ ក្នុង​គោលបំណង គឺ​ផ្ដល់​ឱកាស ឱ្យ​ជន​ខ្សោយ សតិ​បញ្ញា ទាំង​ក្មេង​ទាំងចាស់ នៅ​ទូទាំង​ប្រទេស បាន​ចូលរួម ក្នុង​សកម្មភាព សង្គម​តាមរយៈ វិស័យ​កីឡា កាន់តែ​ផុលផុស​ឡើង​។​

​ការរៀបចំ ព្រឹត្តិការណ៍​កីឡា​នេះ ពិតជា​មាន​សារសំខាន់​ណាស់ ព្រោះថា ចលនា​កីឡា ធ្វើឲ្យ​កីឡាករ​កីឡាការិនី មាន​សុខភាព​ល្អ កា​សម្បទា​មាំមួន បង្កើត ចំណងមិត្តភាព សាមគ្គីភាព រវាង​កីឡាករ និង កីឡាករ រវាង​ជាតិ​សាសន៍​មួយ និង​ជាតិ​សាសន៍​មួយ ឲ្យ​កាន់តែ​ល្អប្រសើរ នឹង​ធ្វើឲ្យ​ប្រទេស​ផ្សេងៗ ក្នុង​សកលលោក ដែល​មិន​ធ្លាប់​ស្គាល់ អាច​ស្គាល់ និង​បង្កើន​ការចាប់អារម្មណ៍ កាន់តែ​ទូលំទូលាយ តាមរយៈ​កីឡា​នេះ​ផង​ដែរ​។​

​ក្នុង​ប្រសាសន៍​បើក​ការប្រកួត ឯកឧត្តម​សែម​សុខា រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​អនុប្រធាន គណៈកម្មាធិការ ស្ប៉េ​ស្យាល់ អូឡាំពិក​កម្ពុជា បាន​សម្ដែង ការអបអរសាទរ​និង វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ របស់​អនុគណៈកម្មាធិការ ស្ប៉េ​ស្យាល់ អូឡាំពិក ខេត្ត​បាត់ដំបង ក្នុង​ការចូលរួម លើកស្ទួយ លើ​វិស័យ​ពិការភាព ហើយក៏​បាន​ពង្រីក វិស័យ​កីឡា ស្ប៉េ​ស្យាល់ អូឡាំពិក ដល់​បណ្ដា​ខេត្ត​នានា​ផង​ដែរ​។​​មកដល់ពេលនេះ យើង​បាន​បង្កើត អនុគណកម្មាធិការ ស្ប៉េ​ស្យាល់ អូឡាំពិក រាជធានី​ខេត្ត ចំនួន 14 រួចមកហើយ ក្នុង​ឆ្នាំ 2020 នេះ​។ ក្រៅពីនេះ យើង​បាន​សហការ ជាមួយ​អង្គការ សមាគម​នានា ដែល​បាន​គ្រប់គ្រង ជនពិការ ខ្សោយ​សតិបញ្ញា ដើម្បី​ផ្ដល់​ឱកាស បាន​ហ្វឹកហាត់ នឹង​ចូលរួម​ប្រកួត ដូច​ជន​ដទៃ​ដទៃទៀត និង ជន​មិន​មែន ពិការភាព​ផងដែរ​។ នេះ​ជា​ការឆ្លុះបញ្ចាំង នូវ​ការយកចិត្តទុកដាក់ របស់​រា​រដ្ឋាភិបាល​កម្ពុជា ដល់​ជន​មាន​ពិការភាព និង​ជា​ការរួមចំណែក ក្នុង​ការអនុវត្ត​ច្បាប់ ស្ដីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​កម្ពុជា​។​